ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលលើកដំបូង ពីនាវាពិឃាតថ្មីរបស់ខ្លួន
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យការសាកល្បងសព្វាវុធដំបូងរបស់នាវាពិឃាត «Choe Hyon» ទម្ងន់ ៥ ០០០តោន ដែលទើបសម្ពោធថ្មី ដោយនេះគឺជាការរីកចម្រើនគួរឲ្យកត់សម្គាល់នៅក្នុងសមត្ថភាពកងទ័ពជើងទឹករបស់ទីក្រុងព្យុងយ៉ាង។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA នៅថ្ងៃពុធទី៣០ខែមេសា ការធ្វើតេស្តដែលបានប្រារព្ធតាំងពីដើមសប្តាហ៍នេះ រួមមាន ការបាញ់មីស៊ីលល្បឿនលឿនជាងសំឡេង មីស៊ីលគ្រូស និងមីស៊ីលប្រឆាំងយន្តហោះ ព្រមទាំងមានប្រតិបត្តិការបាញ់កាំភ្លើងអេឡិចត្រូនិចស្វ័យប្រវត្តិទំហំ ១២៧មិល្លិម៉ែត្រផងដែរ។
នៅក្នុងព្រឹត្តិការណ៍នោះ លោក គីម បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការពន្លឿនអាវុធនុយក្លេអ៊ែររបស់កងទ័ពជើងទឹក ដើម្បីការពារ និងអធិបតេយ្យភាពរដ្ឋលើដែនសមុទ្រប្រឆាំងនឹងការគំរាមកំហែងដែលមានស្រាប់ និងនាពេលអនាគត។ លោកក៏បានប្រកាសអំពីផែនការដាក់បញ្ជូននាវាពិឃាតថ្មីទៅក្នុងទីភ្នាក់ងារកងទ័ពជើងទឹកនៅដើមឆ្នាំក្រោយផងដែរ ហើយបានបង្ហាញពីចេតនាក្នុងការអភិវឌ្ឍនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរជាជំហានបន្ទាប់ ក្នុងការពង្រឹងកងទ័ពជើងទឹក។
អ្នកវិភាគបានលើកឡើងថា ប្រព័ន្ធរ៉ាដា និងសព្វាវុធទំនើបៗរបស់នាវាពិឃាតនេះ អាចបង្កើតឡើងដោយមានជំនួយបច្ចេកវិទ្យាពីប្រទេសរុស្ស៊ី ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅរវាងក្រុងព្យុងយ៉ាង និងក្រុងមូស្គូ។ នាវាពិឃាត Choe Hyon ត្រូវបានគេជឿថាអាចផ្ទុកមីស៊ីលបានប្រហែល ៨០គ្រាប់។ រូបភាពពីផ្កាយរណបបង្ហាញថា នាវានេះមានប្រវែងប្រហែល ១៤០ម៉ែត្រ ដែលធ្វើឲ្យវាក្លាយជានាវាចម្បាំងដ៏ធំបំផុតដែលត្រូវបានសាងសង់នៅលើទឹកដីកូរ៉េខាងជើងគិតមកទល់នឹងបច្ចុប្បន្ន៕

ដោយ៖ ឈាង
ចុចអាន៖ លោក គីម ជុងអ៊ុន សម្ពោធនាវាចម្បាំងថ្មី និងធំបំផុតរបស់កូរ៉េខាងជើង ទម្ងន់៥ ០០០តោន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


