Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីណែនាំ​៨​ចំណុច ដើម្បី​គ្រប់គ្រង​ការ​បំពុល ខ្យល់​នៅភ្នំពេញ

បានផុស

នៅ

ដើម្បីគ្រប់គ្រងទីតាំងប្រភពបំពុល ខ្យល់ឱ្យបានកាន់តែប្រសើរសំដៅធានាសុវត្ថិភាព និង​សុខុមាលភាព​របស់ប្រជាពលរដ្ឋព្រមទាំងកែលម្អសោភ័ណភាព នៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំ ចំនួន៨ចំណុច ដល់គ្រប់ស្ថាប័នរដ្ឋ និងឯកជន និងសាធារណជន ក្នុងរាជធានីភ្នំពេញ ចូលរួមអនុវត្តនូវវិធាននេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីណែនាំស្តីពីវិធានការទប់ស្កាត់ និងកាត់​បន្ថយការបំពុលខ្យល់សាធារណៈនៅក្នុងភូមិ​សាស្រ្តរាជធានីភ្នំពេញបានឱ្យដឹងថា អនុវត្ត​នូវសារាចរលេខ ០១សរ ចុះថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តី​ពី វិធានការ ទប់ស្កាត់និង​កាត់បន្ថយការ​បំពុលខ្យល់សាធារណៈ ក៏ដូច​ជាក្នុងគោលបំណងដើម្បីគ្រប់គ្រង​ទីតាំងប្រភពបំពុល ខ្យល់ឱ្យបានកាន់តែប្រសើរសំដៅធានាសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋព្រមទាំងកែលម្អសោភ័ណភាព នៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់គ្រប់ស្ថាប័នរដ្ឋ និងឯកជន និងសាធារណជន ក្នុងរាជធានីភ្នំពេញ ចូលរួមអនុវត្តនូវវិធានការដូចខាងក្រោម៖

១- ត្រូវចាត់វិធានការទប់ស្កាត់ភ្លើងឆេះព្រៃ និងការដុតវាលស្មៅ ការដុតគល់ជញ្ជាំង ការដុតសំរាម ការដុត សំណល់រឹងនៅតាមទីវាល ទីលានចាក់សំណល់ និងការដ្ឋានសំណង់នៅក្នុងមូលដ្ឋានរបស់ខ្លួន។

២- ត្រូវសហការជាមួយមន្ទីរពាក់ព័ន្ធ ចុះអប់រំណែនាំដល់ម្ចាស់សំណង់ អ្នកទទួលការសាងសង់សំណង់ ម្ចាស់អាជីវកម្មបេតុងលាយស្រេច អាជីវកម្មថ្មសំណង់ ខ្សាច់ ក្រួស ឬ បរិក្ខារ​សំណង់ផ្សេងៗ និង ម្ចាស់អាជីវកម្មដឹកដី អំពីវិធានការទប់ស្កាត់ការហុយធូលី ឬភាគល្អិតនិចលទៅក្នុងខ្យល់ និងការបង្ហូរ សំណល់ផ្សេងៗ ចេញពីទីតាំងប្រភពបំពុលដែលមានជាអាទិ៍ ការដ្ឋានសំណង់ ទីតាំងដឹកជញ្ជូនស៊ីម៉ងត៍ ខ្សាច់ ក្រួស ដី ទីតាំងផលិតបេតុងលាយស្រេច ការដ្ឋានកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងធូលីហុយ នៅតាមដងផ្លូវ។

៣- ត្រូវណែនាំដល់ម្ចាស់អាជីវកម្មរថយន្តដឹកដី ខ្សាច់ ក្រួស ថ្មសំណង់ រៀបចំគ្របឱ្យបានត្រឹមត្រូវ ចៀសវាងកំពប់ ឬជ្រុះធ្លាក់តាមដងផ្លូវពេលដឹកជញ្ជូន និងអនុវត្តវិធានការច្បាប់ចំពោះម្ចាស់អាជីវកម្ម ម្ចាស់សំណង់ និងអ្នកទទួលការសាងសង់សំណង់ដែលបានទុកដាក់សម្ភារៈសំណង់ ឬបរិក្ខារសំណង់ ផ្សេងៗដែលជាប្រភពបំពុលខ្យល់ (ខ្សាច់ ក្រួស ថ្ម កម្ទេចកម្ចីអគារ។ល។) រំលោភចំណីថ្នល់ ផ្លូវ សាធារណៈដែលបង្កឱ្យមានគ្រោះថ្នាក់ដល់ការធ្វើដំណើរ និងបង្កការហុយធូលីនៅតាមដងផ្លូវ និង ទីសាធារណៈ។

៤- ត្រូវសហការជាមួយមន្ទីរ-អង្គភាពពាក់ព័ន្ធ ដាក់វិធានការដល់ម្ចាស់អាជីវកម្ម ដឹកដី ខ្សាច់ ក្រួស ថ្ម សំណង់ ស៊ីម៉ងត៍ ឬបរិក្ខារសំណង់ផ្សេងៗ ត្រូវសម្អាតកម្ទេចកម្ចីដែលកំពប់ ឬជ្រុះធ្លាក់តាមដងផ្លូវ និងលាងសម្អាតផ្លូវដែលខ្លួនបានដឹកជញ្ជូនឱ្យបានស្អាត។ ក្នុងករណីម្ចាស់អាជីវកម្មមិនអនុវត្តទៅ តាមវិធានការដែលបានណែនាំ រដ្ឋបាលខណ្ឌ ត្រូវផ្អាកការធ្វើអាជីវកម្មនេះជាបណ្តោះអាសន្ន។

៥- ត្រូវបន្តជំរុញការចុះអប់រំប្រជាពលរដ្ឋ សិស្សានុសិស្សឱ្យចូលរួមទប់ស្កាត់ការដុតវាលស្មៅ ការដុតគល់ ជញ្ជាំង ការដុតសំរាម ការដុតសំណល់រឹងនៅតាមទីវាល ទីលានចាក់សំណល់ និងការដ្ឋានសំណង់ ផ្សេងៗ ដោយធ្វើការសម្អាតជាប្រចាំនៅតាមបរិវេណជុំវិញផ្ទះ សាលារៀន និងដងផ្លូវសាធារណៈជាដើម។

៦- មន្ទីរសាធារណៈការនិងដឹកជញ្ជូន រាជធានីភ្នំពេញ ត្រូវពង្រឹងការត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានយន្ត ដោយផ្អែកតាមស្តង់ដានៃការបញ្ចេញសារធាតុបំពុលខ្យល់ ពីយានយន្តដែលបានកំណត់ ដោយសារាចរលេខ ០១សរ ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា។

៧- មន្ទីរ អង្គភាពពាក់ព័ន្ធរាជធានីភ្នំពេញ ត្រូវចុះត្រួតពិនិត្យនូវកម្រិតកំណត់ស្តង់ដាស្ពាន់ធ័រដែល មានផ្ទុកក្នុងប្រេងឥន្ធនៈ តាមការកំណត់របស់ក្រសួងនៅតាមទីតាំងស្ថានីយប្រេងឥន្ធនៈនានាក្នុង រាជធានីភ្នំពេញ។

៨- មន្ទីរបរិស្ថានរាជធានីភ្នំពេញ ជាសេនាធិការឱ្យរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការតាមដាន និងត្រួតពិនិត្យ ស្ថានភាពខ្យល់ និងកំហាប់ភាគល្អិតកើតឡើងក្នុងបរិយាកាស ដែលអាចបង្កជាហានិភ័យដល់សុខភាព សាធារណៈ និងគុណភាពបរិស្ថាន ដោយត្រូវជូនដំណឹង និងរាយការណ៍មករដ្ឋបាលរាជធានីភ្នំពេញ ជាប្រចាំ ដើម្បីអន្តរាគមន៍ទប់ស្កាត់ និងចាត់វិធានការឱ្យបានទាន់ពេលវេលា៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៨ ម៉ោង មុន

ACU សម្រេចឃាត់ខ្លួន ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ក្រោយរកឃើញទទួលប្រាក់ពីមេការ Online Scam

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្រុកបាណន់ មានគោលដៅ​ទេសចរណ៍​សំខាន់ ៤ ​ជា​ដែកឆក់ទាក់ទាញទេសចរទៅកម្សាន្ត​ឥត​ដាច់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​នាយករដ្ឋមន្ត្រីចាំផ្ទះថៃ ​កោះហៅ​ឯកអគ្គរាជទូត​​ពីកម្ពុជា​​ក្នុងទង្វើដែលថៃបង្កហេតុ​​ជាន់មីនថ្មី​​

ព័ត៌មានជាតិ៨ ម៉ោង មុន

៦ ខែដើមឆ្នាំ ២០២៥ ខេត្តក្រចេះ​កើត​ករណីគ្រុនឈាម ៨១៥ ករណី និងស្លាប់ចំនួន ៤ ករណី

ព័ត៌មានជាតិ៨ ម៉ោង មុន

ពេទ្យសត្វខេត្ត ចុះបាញ់ថ្នាំសម្លាប់មេរោគជំងឺផ្តាសាយបក្សី បន្ទាប់ពីកុមារម្នាក់បានឆ្លង

Sokha Hotels

ព័ត៌មានពេញនិយម