ព័ត៌មានអន្ដរជាតិ
តម្លៃផ្លែដូងនៅអាស៊ី ហក់ឡើងលឿន «ដូចមាស» ដោយកង្វះការផ្គត់ផ្គង់
តម្លៃផ្លែដូងបានហក់ឡើងដល់កំណត់ត្រាថ្មីនៅប្រទេសវៀតណាម ហ្វីលីពីន និងថៃ ដោយសារតែកង្វះការផ្គត់ផ្គង់ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងសត្វល្អិតស៊ីដូង។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។

ក្រុមហ៊ុននាំចេញផ្លែឈើធំ Vina T&T ត្រូវចំណាយរហូតដល់ ២២០ ០០០ ដុង (៨,៤៧ ដុល្លារ) សម្រាប់ដូងមួយឡូ ចេញពីចម្ការដូង ដែលនេះជាតម្លៃខ្ពស់បំផុតមិនធ្លាប់មាន។ នាយកប្រតិបត្តិក្រុមហ៊ុននេះ លោក Nguyen Dinh Tung បាននិយាយថា៖ «តម្លៃដូងកំពុងកើនឡើងលឿន ដូចតម្លៃមាស»។
Vina T&T បាននាំចេញដូងចំនួន ៧ កុងតឺន័រ/សប្តាហ៍ ប៉ុន្តែវាបំពេញបានតែ ២/៣ នៃតម្រូវការរបស់អតិថិជននៅបរទេសប៉ុណ្ណោះ។
អ្នកជំនាញវៀតណាមបានលើកឡើងថា តម្លៃដូងបានកើនឡើងជាង ២ ដង ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ហើយឈ្មួញកំពុងត្រដាបត្រដួសក្នុងការរកផ្លែដូងឱ្យគ្រប់តាមតម្រូវការ។

និន្នាការស្រដៀងគ្នានេះ ក៏កើតឡើងនៅប្រទេសស្រីលង្កា ហ្វីលីពីន និងថៃ ដែលជាប្រទេសនាំចេញដូងធំៗផងដែរ ដោយតម្លៃបានកើនឡើង ៥០-១០០ ភាគរយ នៅឆ្នាំនេះ ធៀបនឹងឆ្នាំមុន។ នៅប្រទេសថៃ ដូងត្រូវបានលក់រាយក្នុងតម្លៃ ២,៩ ដុល្លារ/គីឡូក្រាម ហើយនៅហ្វីលីពីនវិញ តម្លៃនេះខ្ពស់រហូតដល់ ៤,២៨ ដុល្លារ/គីឡូក្រាម។ នេះបើតាមការចុះផ្សាយរបស់ VnExpress។
គេមើលឃើញថា ការអូសបន្លាយនៃអាកាសធាតុហួសហេតុ បានរំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ដូង ដោយបាតុភូត អែល នីញ៉ូ បណ្តាលឱ្យមានគ្រោះរាំងស្ងួត និងបាតុភូត ឡា នីញ៉ា បាននាំមកនូវភ្លៀងធ្លាក់ខ្លាំង និងព្យុះកក់ខែ នៅតាមតំបន់ដាំដូងសំខាន់ៗក្នុងប្រទេសទាំងនេះ។
ជាមួយគ្នានោះ ការផ្ទុះឡើងនៃសត្វល្អិតបានប៉ះពាល់ដល់ទិន្នផលបន្ថែមទៀត ខណៈតម្រូវការពីទីផ្សារដូចជាប្រទេសចិន និងសហរដ្ឋអាមេរិកនៅតែបន្តជំរុញឱ្យតម្លៃកើនឡើង៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


