ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ ផ្អាកការងារបណ្ដោះអាសន្នមន្ត្រីនគរបាល ២ រូប បើកផ្លូវឱ្យតុលាការស៊ើបអង្កេត
ក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារបណ្ដោះអាសន្ន ចំពោះមន្ត្រីនគរបាលពីររូប នៃអធិការដ្ឋាននគរបាលស្រុកកូនមុំ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ចំណុះអគ្គស្នងការនគរបាលជាតិ ដើម្បីបើកផ្លូវឱ្យតុលាការបន្តនីតិវិធីតាមផ្លូវច្បាប់ ។ នេះបើយោងតាមសេចក្តីសម្រេចចុះហត្ថលេខាដោយ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២៥។

ការសម្រេចផ្អាកការងារជាបណ្តោះអាសន្ន ដោយយោងតាមសំណើររបស់អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។យោងតាមប្រកាសស្តីពី ការអនុវត្តទណ្ឌកម្មខាងវិន័យចំពោះមន្ត្រីនគរបាលជាតិ បានសម្រេចផ្អាកការងារមន្រ្តីនគរបាលពីររូបគឺ លោក ផាង ប៉ែត ជាអធិការស្រុកកូនមុំ និងលោក អ៊ិត សឿង ជាអធិការរងនៃអធិការដ្ឋាននគរបាលស្រុកកូនមុំ។
យោងតាមប្រកាសដដែល សាមីខ្លួនទាំងពីររូប ត្រូវមកបង្ហាញខ្លួនរៀងរាល់ម៉ោងធ្វើការនៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី រហូតដល់មានការសម្រេចជាថ្មី។ ក្នុងលិខិតរបស់ក្រសួងមហាផ្ទៃ ពុំបានបញ្ជាក់លម្អិតនៃការផ្អាកការងារបណ្តោះអាសន្ននោះទេ។

សូមជម្រាបថា លោក អ៊ិត សឿង អធិការរងស្រុកកូនមុំ ធ្លាប់ត្រូវបានស្នងការនគរបាលខេត្តរតនគិរី សម្រេចផ្អាកការងារបណ្តោះអាសន្ន ដែលប្រព្រឹត្តខុសនឹងវិន័យ កាលពីឆ្នាំ ២០២៣។ ចំណែក លោក ផាង ប៉ែត ជាអធិការស្រុកកូនមុំ ធ្លាប់មានចម្រូងចម្រាសជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន អំឡុងពេលដាក់ឱ្យដេញថ្លៃ កំពង់ចម្លង កាលពីឆ្នាំ ២០២២។ ពេលនោះ ពលរដ្ឋបានចោទប្រកាន់ លោក ផាង ប៉ែត ថាបានគំរាមកំហែងពលរដ្ឋក្នុងមូលដ្ឋាន និងប្រើពាក្យសម្តីអសីលធម៌៕

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក