ព័ត៌មានអន្ដរជាតិ
សន្ទស្សន៍ទំនុកចិត្តវិនិយោគិនថៃ បន្តនៅកម្រិតទុទ្ទិដ្ឋិនិយមជុំវិញបញ្ហាពន្ធ
សន្ទស្សន៍ទំនុកចិត្តវិនិយោគិន (ICI) របស់សហព័ន្ធនៃអង្គការទីផ្សារមូលធនថៃ (Fetco) នៅតែស្ថិតក្នុងកម្រិតប្រុងយ័ត្នទៅនឹងហានិភ័យ ដោយសារតែភាពតានតឹងពាណិជ្ជកម្មសកលបង្កដោយសង្រ្គាមពន្ធគយ ជម្លោះភូមិសាស្ត្រនយោបាយ និងស្ថានភាពនយោបាយក្នុងស្រុក។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

នៅក្នុងខែមេសា សន្ទស្សន៍ទំនុកចិត្តវិនិយោគិនថៃ ឈរនៅ ៦៤,១ ពិន្ទុ ដែលបង្ហាញថា អ្នកវិនិយោគមានទុទ្ទិដ្ឋិនិយមចំពោះទីផ្សារភាគហ៊ុនក្នុងរយៈពេល ៣ ខែបន្ទាប់។ គោលនយោបាយជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាល គឺជាហេតុផលចម្បងដែលទំនុកចិត្តមិនធ្លាក់ចុះទាបជាងនេះ។
សង្គ្រាមពាណិជ្ជកម្ម ជម្លោះអន្តរជាតិ និងកង្វល់នយោបាយក្នុងស្រុក បន្តប៉ះពាល់ដល់ទំនុកចិត្តវិនិយោគិន ខណៈទំនុកចិត្តរបស់វិនិយោគិនលក់រាយ និងបរទេស នៅតែបន្តមានទុទ្ទិដ្ឋិនិយម។ ប៉ុន្តែទស្សនវិស័យរបស់វិនិយោគិនតាមអង្គការស្ថាប័ន មានសុទិដ្ឋិនិយម។
ប្រធាន Fetco លោក Kobsak Pootrakool បាននិយាយថា៖ «ក្នុងខែមេសា ទីផ្សារមូលធនថៃមានការប្រែប្រួលដោយសារតែកត្តាជាច្រើនរួមទាំងពន្ធរបស់សហរដ្ឋអាមេរិក ការស្ទុះងើបឡើងវិញយឺតយ៉ាវនៃសេដ្ឋកិច្ចក្នុងស្រុក និងការធ្លាក់ចុះនៃសន្ទុះវិស័យទេសចរណ៍» ក៏ដូចជាការព្យាករបែបអវិជ្ជមាននៃសេដ្ឋកិច្ចថៃពីក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុអន្តរជាតិ Moody៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២១ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


