សេដ្ឋកិច្ច
ចម្ការសាវម៉ាវខេត្តកំពង់ចាម កំពុងទទួលបានភ្ញៀវទេសចរយ៉ាងច្រើនកុះករ នាថ្ងៃចុងសប្ដាហ៍
ចម្ការសាវម៉ាវ របស់ប្រជាកសិករជាច្រើនកន្លែង ដែលស្ថិតនៅភូមិសាស្រ្ដស្រុកកំពង់សៀម ខេត្តកំពង់ចាម កំពុងទទួលបានភ្ញៀវទេសចរយ៉ាងច្រើនកុះករ សម្រាប់ថ្ងៃចុងសប្ដាហ៍។

កញ្ញា កេង សុភិណា ម្ចាស់ចម្ការសាវម៉ាវដែលស្ថិតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម បានប្រាប់ កម្ពុជាថ្មី ថា ចម្ការសាវម៉ាវរបស់កញ្ញា រយៈពេល៣សប្តាហ៍មកនេះ មិនត្រូវតែអាចទទួលបានផលសម្រាប់លក់ទៅកាន់ទីផ្សារតែមួយមុខទេ ផ្ទុយទៅចម្ការសាវម៉ាវ របស់កញ្ញា បានក្លាយជាកន្លែងទេសចរណ៍សម្រាប់ភ្ញៀវទេសចរមកពីគ្រប់ទិសទី បានមកកម្សាន្តនាពេលចុងសប្ដាហ៍ថែមទៀតផង។

កញ្ញា សុភិណា បន្តថា សម្រាប់ថ្ងៃ សុក្រ សៅរ៍ និងអាទិត្យ ចម្ការសាវម៉ាវរបស់កញ្ញា បានទទួលបានភ្ញៀវទេសចរមកពីរាជធានីភ្នំពេញ ស្វាយរៀង កំពង់ស្ពឺ និងព្រះសីហនុ ដែលសរុបទៅភ្ញៀវទាំងនោះអាចកើនឡើងដល់ ២ទៅ ៣ពាន់នាក់ សម្រាប់ថ្ងៃចុងសប្ដាហ៍។
កញ្ញា សុភិណា បញ្ជាក់ថា៖ «ដើម្បីអាចទស្សនា និងអាចបរិភោគផ្លែសាវម៉ាវធម្មជាតិក្នុងចម្ការបាន ភ្ញៀវទេសចរទាំងនោះ ត្រូវតម្រូវឱ្យបង់ប្រាក់ក្នុងម្នាក់៥ពាន់រៀល ទើបអាចបរិភោគសាវម៉ៅ បានមួយឆ្អែត។ តែប្រសិនបើ ភ្ញៀវទេសចរចង់បានផ្លែសាវម៉ាវយកទៅផ្ទះវិញ ខាងចម្ការនឹងរៀបចំលក់ឱ្យពួកគាត់ ក្នុងគីឡូ ៧ពាន់រៀល»។

ម្ចាស់ចម្ការរូបនេះ បានឱ្យដឹងទៀតថា ក្រៅពីការដាំសាវម៉ាវ សម្រាប់លក់ទៅកាន់ទីផ្សារ កញ្ញាក៏បំផុសគំនិតឱ្យប្រជាពលរដ្ឋខ្មែរ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានមកទស្សនាកម្សាន្ត និងមើលឃើញពីសក្ដានុពលដែលប្រជាកសិករបានដាំដំណាំសាវម៉ៅបានយ៉ាងល្អ និងមានរសជាតិផ្អែមឆ្ងាញ់ នៅតាមចម្ការស្រាប់តែម្ដង។

ចម្ការសាវម៉ាវរបស់កញ្ញា សុភិណា សម្រាប់ពេលបច្ចុប្បន្ន មានដើមសាវម៉ាវដែលទទួលផលប្រមាណជាង ៦០០ដើម លើផ្ទៃដីដាំដុះជាង២ហិកតា។ ចម្ការសាវម៉ាវនេះ មានទីតាំងស្ថិតនៅ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕
អត្ថបទ ៖ សួស សិត


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


