ព័ត៌មានជាតិ
មន្ត្រីនគរបាលប៉ុស្តិ៍ស្រះចក១៧នាក់ដែលធ្វើចត្តាឡឺស័ក លទ្ធផលលើកទី១គឺអវិជ្ជមានទាំងអស់
អាជ្ញាធរខណ្ឌដូនពេញបានឲ្យដឹងនៅថ្ងៃទី២៧ ខែមិនាឆ្នាំ២០២១នេះថា លទ្ធផលបណ្ដោះអាសន្ន មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចក ដែលធ្វើចត្តាឡឺស័ក និងយកសំណាករកមេរោគវីរុសកូវីដ១៩លើកទី១ទាំង១៧នាក់ គឺអវិជ្ជមានទាំងអស់ ប៉ុន្តែទោះជាយ៉ាងណាមន្ត្រីទាំងនោះត្រូវបន្តចត្តាឡីសក័ និង យកសំណាកបន្តទៀត។
គួរបញ្ជាក់ថា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យក្រសួងសុខាភិបាលបានយករថយន្ត គិលានសង្គ្រោះមកដឹកក្រុមមន្ត្រីនគរបាលនៅប៉ុស្តិ៍រដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ចំនួន១៧នាក់( ស្រី២នាក់ ) ទៅដាក់ធ្វើចត្តាឡីស័ក នៅវិទ្យាល័យភ្នំពេញថ្មី បន្ទាប់ពីមន្ត្រី នគរបាលចរាចរណ៍ម្នាក់ឈ្មោះ ថន ចាន់ ធឿន ទទួលមរណភាពដោយសារកូវីដ-១៩ ។
វីដេអូ៖

សូមជម្រាបថា ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសនៅព្រឹកថ្ងៃទី២៦ខែមីនា ឆ្នាំ២០២១នេះថា មានករណីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ម្នាក់ទៀតហើយ គឺជាមន្ត្រីនគរបាលចរាចរណ៍នៅ ស្នងការដ្ឋានរាជធានីភ្នំពេញ ឈ្មោះ ថន ចាន់ ធឿន អាយុ៥៥ឆ្នាំ មានស្រុកកំណើតនៅភូមិក្តីចាស់ ឃុំ ព្រែកហ្លួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
បើយោងតាមរបាយការណ៍ប៉ូលិសបានឲ្យដឹងថា មុនទទួលមរណភាពមន្ត្រីនគរបាលចរាចរណ៍ រូប នេះធ្លាប់ចេញចូលសម្រាកនៅក្នុងប៉ុស្តិ៍រដ្ឋបាលនគរបាលស្រះចក ។

ភ្លាមៗស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញលិខិតបង្គាប់ការតែងតាំងមន្ត្រីនគរបាល១៥ នាក់ផ្សេងទៀតឲ្យទទួលខុសត្រូវការងារ ជាបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលស្រះចក ដើម្បីជំនួស ប៉ូលីសធ្វើចត្តាឡីស័កដែលត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ។
បច្ចុប្បន្នប៉ុស្តិ៍នគរបាលស្រះចកត្រូវហ៊ុព័ទ្ធជាបណ្ដោះអាសន្ន មិនឲ្យមនុស្សចេញចូលផងដែរបង្កើតគណៈកម្មកាទទួលបន្ទុកបណ្តោះអាសន្ន ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ៕
អត្ថបទ ៖ រស្មី



-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៦ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


