Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងកើនឡើងពេលបញ្ចប់ការជួញដូរ ប៉ុន្តែមានកម្រិតជុំវិញកង្វល់ពាក់ព័ន្ធនឹងការផ្គត់ផ្គង់

បានផុស

នៅ

តម្លៃប្រេងបានកើនឡើងជាង ១ ភាគរយ ពេលបញ្ចប់ការជួញដូរកាលពីថ្ងៃសុក្រដោយសារការធូរស្រាលនៃសង្រ្គាមពាណិជ្ជកម្ម ប៉ុន្តែអត្រាកំណើនប្រចាំសប្ដាហ៍នៅតែមានកម្រិត ជុំវិញកង្វល់ដែលពាក់ព័ន្ធនឹងការផ្គត់ផ្គង់លើសតម្រូវការ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានកើនឡើង ៨៨ សេន ឬ ១,៤ ភាគរយ ដោយបញ្ចប់ការជួញដូរនៅតម្លៃ ៦៥,៤១ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងឆៅនាពេលអនាគតអាមេរិក​ ម៉ាក West Texas Intermediate (WTI) បានកើនឡើង ៨៧ សេន ឬជាង ១,៤ ភាគរយ ដោយបិទការជួញដូរនៅតម្លៃ ៦២,៤៩ ដុល្លារ/បារ៉ែល។

ក្នុងអត្រាប្រចាំសប្ដាហ៍ Brent បាន​កើនឡើង ១ ភាគរយ ខណៈ WTI បាន​កើនឡើង ២,៤ ភាគរយ។

អ្នកជំនាញមើលឃើញថា ការកើនឡើងនៃតម្លៃប្រេងនេះនៅតែមានកម្រិត ដោយសារតែការរំពឹងទុកពីការបង្កើនផលិតកម្មប្រេងរបស់អង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC+) និងក្ដីសង្ឃឹមពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលអាច​ឱ្យអាមេរិកទម្លាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ដែលជាប្រទេសផ្គត់ផ្គង់ប្រេងដ៏ធំរបស់ពិភពលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម