ព័ត៌មានអន្ដរជាតិ
ចិន ត្រៀមបញ្ចេញ យន្តហោះផ្ទុកដ្រូនដំបូងគេលើលោក ដ៏អស្ចារ្យ
ប្រទេសចិនកំពុងត្រៀមខ្លួនបញ្ចេញអាវុធពិសេសមួយ ដោយនោះជាយន្តហោះផ្ទុកដ្រូនដំបូងគេលើពិភពលោក ដែលពោរពេញដោយសមត្ថភាពដ៏អស្ចារ្យ។

តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃចន្ទទី១៩ខែឧសភាឆ្នាំ២០២៥, យន្តហោះនេះមានឈ្មោះ Jiu Tian មានសមត្ថភាពដឹកដ្រូនបានទម្ងន់សរុប១៦តោន និងហោះបានចម្ងាយ ៧ ០០០គីឡូម៉ែត្រ ជាមួយរយៈកម្ពស់រហូតដល់ទៅ ១៥ ០០០ម៉ែត្រ ពោលគឺខ្ពស់ជាងប្រព័ន្ធការពារដែនអាកាសទូទៅ ទៅទៀត។
វាដើរដោយម៉ាស៊ីនយន្តហោះ មានប្រវែងស្លាបពីចុងម្ខាងទៅចុងម្ខាង២៥ម៉ែត្រ ផ្ទុកបានទាំងគ្រាប់ទម្ងន់៦តោនទៀត ហើយអាចបញ្ចេញដ្រូនទៅវាយប្រហារចំនួន១០០គ្រឿងក្នុងពេលតែមួយ ចេញពីសងខាងនៃតួយន្តហោះបានថែមទៀតផង។

ក្រៅពីបេសកកម្មប្រយុទ្ធ Jiu Tian អាចនឹងប្រើប្រាស់ក្នុងបេសកកម្មព័ស្តុភារបន្ទាន់ ការល្បាតព្រំដែន និងការឆ្លើយតប ស្វែងរកនិងជួយសង្គ្រោះក្នុងករណីកើតមានគ្រោះធម្មជាតិ។ វាក៏ត្រូវបានបំពាក់ជាមួយប្រព័ន្ធអេឡិចត្រូនិកទំនើបៗដូចជាឧបករណ៍ឈ្លបយកការណ៍ និងតាមដាន។
សូមជម្រាបថា Jiu Tian ត្រូវបានរចនាម៉ូដដោយសាជីវកម្មឧស្សាហកម្មអាកាសចរណ៍នៃប្រទេសចិន និងសាងសង់ដោយក្រុមហ៊ុន Xian Chida Aircraft Parts Manufacturing។ហើយបើយោងតាមកងទ័ពរំដោះប្រជាជនចិន, យន្តហោះនេះនឹងត្រូវដាក់ឲ្យសាកល្បងនៅបំណាច់ខែមិថុនាខាងមុខនេះហើយ៕
សូមទស្សនាវីដេអូ៖
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចិនរឹតបន្តឹងការនាំចេញដ្រូនដែលអាចប្រើប្រាស់បម្រើគោលបំណងយោធា

-
ចរាចរណ៍៣ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
ចរាចរណ៍៥ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៥ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
កីឡា៤ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក
-
ចរាចរណ៍១៩ ម៉ោង ago
រថយន្តបុកម៉ូតូសណ្តោង រួចទៅបុករថយន្តមួយទៀត បណ្តាលឱ្យស្លាប់២នាក់និងរបួសធ្ងន់ ស្រាល១១នាក់