Connect with us

ព័ត៌មានអន្ដរជាតិ

ការនាំចេញស្មាតហ្វូនរបស់ចិនទៅអាមេរិក ធ្លាក់ចុះជាគំហុក ទាបបំផុតជាងមួយទសវត្សរ៍

បានផុស

នៅ

ការនាំចេញស្មាតហ្វូន រួមទាំង iPhone ផលិតនៅចិន ទៅកាន់សហរដ្ឋអាមេរិក ​បាន​ធ្លាក់ចុះជាគំហុក ដល់កម្រិតទាបបំផុតរាប់តាំងពីឆ្នាំ ២០១១ ដោយសារតែការគំរាមកំហែងនៃគោលនយោបាយពន្ធ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន​ Bloomberg។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការនាំចេញស្មាតហ្វូន បានធ្លាក់ចុះ ៧២ ភាគរយ ​មកនៅត្រឹមក្រោម ៧០០ លានដុល្លារ កាលពីខែមេសា ធៀបនឹង​ការធ្លាក់ចុះ ២១ ភាគរយ នៃការនាំចេញរបស់ចិន​ទាំងមូលទៅសហរដ្ឋអាមេរិក។ ​នេះបើយោងតាមទិន្នន័យគយលម្អិត ​ចេញផ្សាយនៅថ្ងៃអង្គារនេះ។ ​

ការធ្លាក់ចុះនេះ គូសបញ្ជាក់យ៉ាងច្បាស់ពីផលប៉ះពាល់នៃពន្ធ ១៤៥ ភាគរយ លើទំនិញ​ចិន​ របស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ​មុនពេលវាត្រូវបានទម្លាក់ចុះត្រឹម ៣០ ភាគរយ កាលពីសប្ដាហ៍មុន ក្រោយភាគីទាំង២ព្រមព្រៀងគ្នាអនុវត្តពន្ធទាបរយៈពេល ៩០ ថ្ងៃ។ ​

កាលពីឆ្នាំមុន ការនាំចូលដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក​ពីប្រទេសចិន រួមមាន​ស្មាតហ្វូន កុំព្យូទ័រយួរដៃ និងថ្ម lithium-ion ខណៈ​ហ្គាស ប្រេង សណ្តែកសៀង ទួរប៊ីនហ្គាស និងម៉ាស៊ីនសម្រាប់ផលិតបន្ទះឈីប ​គឺជាទំនិញនាំចេញធំៗរបស់អាមេរិក ទៅកាន់ចិន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម