ព័ត៌មានជាតិ
មន្ត្រីច្រកទ្វាអន្តរជាតិភ្នំដិន ហាមឃាត់ការនាំបន្លែផ្លែឈើមានជាតិគីមីពី វៀតណាម ចូលកម្ពុជា
លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់មន្ត្រីពាក់ព័ន្ធទាំងអស់ដែលប្រចាំការនៅច្រកទ្វាអន្តរជាតិភ្នំដិន ត្រូវធ្វើយ៉ាងណាទប់ស្កាត់ឲ្យបានជាដាច់ខាតការនាំបន្លែផ្លែឈើមានសារធាតុគីមីចូលមកកាន់ទីផ្សារប្រទេសកម្ពុជាតាមច្រកទ្វាភ្នំដិន ជាពិសេសផ្លែទុរេននៅប្រទេសវៀតណាមកំពុងតែមានបញ្ហាប៉ះពាល់ដល់សុខភាព។

ថ្លែងនៅក្នុងឱកាសចុះជួបសំណេះសំណាលជាមួយមន្ត្រីច្រកទ្វាអន្តរជាតិភ្នំដិន កាលពីរសៀលថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ ម្សិលមិញនេះ លោកអភិបាលខេត្តតាកែវ បានថ្លែងថា ច្រកទ្វាអន្តរជាតិភ្នំដិន គឺជាច្រកទ្វាដ៏ធំមួយដែលនាំទំនិញពីកម្ពុជាទៅវៀតណាម និងនាំទំនិញពីប្រទេសវៀតណាមចូលមកកម្ពុជា ជាពិសេសបន្លែផ្លែឈើជាច្រើនបាននាំពីប្រទេសវៀតណាមចូលតាមច្រកនេះមកផ្គត់ផ្គង់ទីផ្សារប្រទេសកម្ពុជា។ ដូច្នេះមន្ត្រីពាក់ព័ន្ធនានាដែលប្រចាំការនៅច្រកទ្វាភ្នំដិននេះ ត្រូវពិនិត្យរកសារធាតុគីមីជាមុនសិន មុននឹងអនុញ្ញាតឲ្យនាំបន្លែផ្លែឈើចូល ហើយបើរកឃើញមានសារធាតុគីមីនៅលើបន្លែផ្លែឈើប៉ះពាល់សុខភាពអ្នកទទួលទាន ត្រូវតែហាមឃាត់ដាច់ខាតមិនឲ្យនាំចូលមកកាន់ទីផ្សារនៅក្នុងប្រទេសកម្ពុជានោះទេ ជាពិសេសផ្លែទុរេនរបស់ប្រទេសវៀតណាមគឺត្រូវហាមដាច់ខាតមិនឲ្យនាំចូលតែម្ដង។

នៅក្នុងឱកាសនោះ លោកអភិបាលខេត្តតាកែវ ក៏បានធ្វើការណែនាំដល់មន្ត្រីចត្តាឡីស័កដែលប្រចាំនៅច្រកទ្វាអន្តរជាតិភ្នំដិន ត្រូវត្រួតពិនិត្យសុខភាពអ្នកដំណើរឆ្លងកាត់ចូលមកប្រទេសកម្ពុជាឲ្យបានច្បាស់លាស់ ព្រោះបច្ចុប្បន្នជំងឺកូវីដ-១៩ កំពុងតែផ្ទុះឡើងសាជាថ្មីនៅប្រទេសក្បែរខាងកម្ពុជា ហើយបើពិនិត្យរកឃើញភាពមិនប្រក្រតីណាមួយ ត្រូវរាយការណ៍បន្ទាន់ទៅថ្នាក់លើ ដើម្បីចាត់វិធានការណ៍ទប់ស្កាត់ឲ្យបានទាន់ពេលវេលា៕
អត្ថបទ ៖ វីរៈ





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


