Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន ម៉ាណែត បញ្ជាឱ្យទប់ស្កាត់​ការនាំចូលទុរេនគីមី និងផ្អាកការនាំចូលសាច់គោសិន ព្រោះជំងឺឆ្លង

បានផុស

នៅ

សម្ដេច ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា  បញ្ជាឱ្យទប់ស្កាត់​ការនាំចូលទុរេនគីមី និងផ្អាកការនាំចូលសាច់គោប​ណ្ដោះអាសន្នសិន ដោយសារតែជំងឺឆ្លង។ មូលហេតុដែលសម្ដេចសម្រេបបែបនេះ ដើម្បីការពារសុខភាពសាធារណៈ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ដូច្នេះ នៅក្នុងកិច្ចប្រជុំពេញអង្គគណរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណរដ្ឋមន្ត្រី ចេញដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្រង់សម្ដីសម្ដេចធិបតី ចេញផ្សាយដូច្នេះ៖«សម្តេចធិបតី បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យ និងទប់ស្កាត់ ចំពោះការនាំចូលចំណីអាហារដែលមានជាតិគីមី ពិសេសធុរេន និងសាច់គោ ដែលត្រូវបានផ្អាកការនាំចូលជា បណ្តោះអាសន្នដោយសារជំងឺឆ្លង។ ចំណាត់ការនេះ គឺដើម្បីការពារសុខភាពប្រជាពលរដ្ឋ»។

បទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជុំវិញករណីទុរេនផ្ទុកសារធាតុគីមី ដាក់ចេញស្របពេលដែលផ្លែទុរេន របស់ប្រទេសជិតខាង ត្រូវបានអ្នកជំនាញចិន រកឃើញថា ផ្ទុកសារធាតុគីមីម្យ៉ាង ដែលអាចបង្កជាជំងឺមហារីក ដែលការណ៍ពលរដ្ឋកម្ពុជា បង្ហាញក្ដីព្រួយបារម្ភថា ទុរេនរបស់ប្រទេសវៀតណាម និងថៃ មិនអាចនាំចូលទីផ្សារចិនបាន ហើយហៀរហូរចូលមកកម្ពុជា តាមរយៈការនាំចូលរបស់ឈ្មួញខិលខូច។

ចំណែកបទបញ្ជាពាក់ព័ន្ធនឹងការហាមឃាត់មិនឱ្យនាំចូលសាច់គោ គឺបន្ទាប់ពីប្រទសថៃ ផ្ទុះករណីជំងឺអង់ត្រាក់ (ពិសធ្យូង) កើតនៅលើសត្វគោ ដែលជំងឺនេះ អាចឆ្លងទៅកាន់អ្នកបរិភោគ ហើយបណ្ដាលឱ្យមនុស្សស្លាប់បាន។

ក្រៅពីនេះ នៅក្នុងកិច្ចប្រជុំដដែល សម្តេចធិបតី បានណែនាំ ឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ត្រូវពង្រឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាព ជាពិសេស ការត្រួតពិនិត្យអ្នកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ដើម្បីបង្កាគ្រោះថ្នាក់ដែលបណ្តាលឱ្យបាត់បង់អាយុជីវិតប្រជាពលរដ្ឋនៅលើដងផ្លូវ។

សម្តេចធិបតី បានថ្លែងអំណរគុណដល់ក្រសួងមហាផ្ទៃ និងអាជ្ញាធរពាក់ព័ន្ធ ដែលខិតខំអនុវត្តបានល្អនូវ គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។ ទោះយ៉ាងណា សម្តេច បានណែនាំឱ្យបន្តការងារនេះដូចភ្លៀង រលឹមដើម្បីលុបបំបាត់បញ្ហាចោរកម្ម គ្រឿងញៀន និងក្មេងទំនើង ដើម្បីរក្សាភាពសុខសាន្តជូនប្រជាពលរដ្ឋ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤៩ វិនាទី មុន

បុរសម្នាក់ឃើញពស់ថ្លាន់ក្នុងបង្គន់ បង្កក្តីបារម្ភជុំវិញការជួបពស់ក្នុងទីក្រុងបាងកក

ព័ត៌មានជាតិ១ នាទីute មុន

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែន​សៀមរាប ផ្ដល់អាហារូបករណ៍ ២ពាន់កន្លែងដល់​​គ្រួសារក្រីក្រ និង​​ប្រាក់​ឧបត្ថម្ភប្រចាំខែ

ព័ត៌មានជាតិ៩ នាទីutes មុន

សម្ដេច ហ៊ុន ម៉ាណែត បញ្ជាឱ្យទប់ស្កាត់​ការនាំចូលទុរេនគីមី និងផ្អាកការនាំចូលសាច់គោសិន ព្រោះជំងឺឆ្លង

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

​​គ្រួសារ​​ ដូណាល់ ត្រាំ បង្ហាញ​គម្រោង​វិនិយោគ​Trump Towers​ នៅ​​ប្រទេស៧ ក្រោយត្រាំឡើងកាន់​អំណាច​

កីឡា២៩ នាទីutes មុន

ផ្លាស់​ប្តូរធំ! Man United ត្រៀមបញ្ចេញកីឡាករជួរ​មុខ​៨ នាក់ សូម្បី Bruno ក៏មានឈ្មោះ

Sokha Hotels

ព័ត៌មានពេញនិយម