Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម រកឃើញ កូវីដបំប្លែងថ្មីឆ្លងខ្លាំង NB.1.8.1 ជាលើកដំបូង

បានផុស

នៅ

ប្រទេសវៀតណាម បានបញ្ជាក់ពីការរកឃើញវីរុសកូវីដ១៩បំប្លែងថ្មីឆ្លងខ្លាំង ប្រភេទ NB.1.8.1 ជាលើកដំបូងលើអ្នកជំងឺចំនួន៨នាក់។

(រូបថត៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ VN Express កាលពីថ្ងៃសៅរ៍ទី២៤ខែឧសភាឆ្នាំ២០២៥ វីរុសបំប្លែងថ្មីនេះ ត្រូវគ្រូពេទ្យធ្វើតេស្តសំណាក រកឃើញនៅឯមន្ទីរពេទ្យជំងឺត្រូពិកទីក្រុងហូជីមិញ និងមជ្ឈមណ្ឌលស្រាវជ្រាវគ្លីនិកនៃសាកលវិទ្យាល័យ Oxford (OUCRU) ក្នុងសប្តាហ៍ទី៣នៃខែឧសភា។ វាជាមេរោគដែលក្លាយពូជពី XDV។

អ្នកជំនាញប្រចាំទីក្រុងហូជីមិញ ជឿថា NB.1.8.1 នេះ នឹងជំរុញឲ្យមានការឆ្លងកូវីដខ្លាំងក្នុងប្រទេសវៀតណាម នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ មិនខុសពីស្ថានភាពនៅប្រទេសមួយចំនួនទៀតនោះទេ។

ជុំវិញការរកឃើញនេះដែរ ក្រុមអ្នកវិទ្យាសាស្រ្តកំពុងតាមដាន មេរោគបំប្លែងថ្មីនេះខណៈ វាបានឆ្លងរាលដាលដល់ប្រទេសចំនួន២២រួចមកហើយ។

(រូបថត៖ VN Express)

ទោះបីជាយ៉ាងណាក៏ដោយ អនុប្រធានមន្ទីរសុខាភិបាលទីក្រុងហូជីមិញ វេជ្ជបណ្ឌិត Nguyen Van Vinh Chau និយាយថា៖ «បច្ចុប្បន្ន មិនទាន់មានព័ស្តុតាងវិទ្យាសាស្រ្តរកឃើញថា NB.1.8.1 បង្កជាជំងឺធ្ងន់ធ្ងរនោះទេ»។

សូមជម្រាបថា ចាប់តាំងពីដើមឆ្នាំ២០២៥មក ប្រទេសវៀតណាមបានកត់ត្រាការឆ្លងជំងឺកូវីដ១៩ចំនួន ១៤៨ករណីនៅទូទាំង២៧ក្រុង-ខេត្ត ប៉ុន្តែមិនមានមនុស្សស្លាប់ទេ។

អ្វីដែលគួរឲ្យកត់សម្គាល់គឺថា ក្នុងរយៈពេលបីសប្តាហ៍កន្លងមកនេះ ករណីឆ្លងមានការកើនឡើងគួរឲ្យបារម្ភ ពោលគឺជាមធ្យម មួយសប្តាហ៍មានអ្នកឆ្លងថ្មី២០នាក់៕

អត្ថបទ៖​ សុខ សុវណ្ណ

ចុចអាន៖ ថៃរាយការណ៍ករណីឆ្លងកូវីដថ្មីជាង៣ម៉ឺនករណីក្នុងរយៈពេលត្រឹម៥ថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម