Connect with us

កីឡា

ចូលរួម​ទស្សនា​ និង​លើក​ទឹកចិត្ត​ការ​ប្រកួត​ហែលទឹក​វ័យ​ចាស​ ថ្ងៃ​ទី៣១​ ឧសភា​ ២០២៥​ ទាំង​អស់​គ្នា​

បានផុស

នៅ

សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​ បាន​ប្រកាស​ទៅដល់​មហាជន​អ្នក​ចង់​ទស្សនា​ការ​ប្រកួត​ហែល​ទឹក​វ័យ​ចាស់​ MASTER SWIMMING COMPETITION អាច​មក​ចូល​រួម​ដោយ​សេរី​បាន​ និង​ជា​ការ​ចូលរួម​លើក​ទឹកចិត្ត​ដល់​​កីឡាករ​ដែល​ត្រូវ​ប្រកួត​ប្រជែង​ផង​ដែរ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាព​ផេក​សហព័ន្ធ​

ការ​ប្រកួត​នេះ​ជា​ការ​ផ្ដួចផ្ដើម​ពី​សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​ក្នុង​គោលបំណង​ពង្រីក​ការ​ផ្សព្វផ្សាយ​ និង​ជា​ការ​រឹតចំណង​មិត្តភាព​ សាមគ្គីភាព​ ពិសេស​រំលឹក​នូវ​អនុស្សាវរីយ៍​ដែល​កីឡាករ​វ័យ​ចាស់ៗ​ធ្លាប់​ហ្វឹកហាត់​កីឡា​មួយ​កន្លង​មក​ដែល​បង្កក់​នូវ​ការ​ចងចាំ​ជា​ច្រើន។​

កម្មវិធីប្រកួតកីឡាហែលទឹកវ័យចាស់ MASTER SWIMMING COMPETITION នឹងធ្វើ​ឡើងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ទីតាំងអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ចាប់​ពី​ម៉ោង​ ៨ព្រឹក​តទៅ​៕​

រូបភាព​ផេក​សហព័ន្ធ​

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម