កីឡា
សហព័ន្ធខ្មែរកីឡាហែលទឹក ប្រកាសទទួលការចុះឈ្មោះចូលរួមការប្រកួតវ័យចាស់ឆ្នាំ ២០២៦ ចាប់ពីពេលនេះតទៅ
សហព័ន្ធខ្មែរកីឡាហែលទឹក បានប្រកាសដល់សាធារណៈជន និងកីឡាករ អំពីព័ត៌មានលំអិតផ្សេងៗពីការប្រកួតហែលទឹកវ័យចាស់ដែលនឹងធ្វើឡើងនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ នៅអាងទឹកក្នុងពហុកីឡដ្ឋានជាតិ និងចាប់ទទួលពាក្យពីពេលនេះតទៅ។

វិញ្ញាសាប្រកួត
នេះបើតាមសេចក្ដីប្រកាសរបស់លើហ្វេសបុកផេកសហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជាក់ថា ការប្រកួតហែលទឹកវ័យចាស់នៅឆ្នាំនេះនឹងចាប់ផ្ដើមនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះហើយ។ អ្នកដែលមានបំណងចង់ចូលរួមការប្រកួតនេះសូមពិនិត្យកម្រិតអាយុ និងវិញ្ញាសាប្រកួតនៅលើ Poster ដែលសហព័ន្ធបានផ្សព្វផ្សាយនេះ។

រូបភាពសហព័ន្ធ
សាធារណៈជន កីឡាករ ទាំងអស់ដែលចង់ចុះឈ្មោះចូលរួមការប្រកួតនេះអាចទំនាក់ទំនងទៅកាន់ហ្វេសបុកផេកសហព័ន្ធ ឬអញ្ជើញទៅទីតាំងសហព័ន្ធផ្ទាល់បាន។ អ្នកចុះឈ្មោះនឹងទទួលបាន អាវ១ និងលិខិតបញ្ជាក់ការចូលរួមមួយប្រកួតផងដែរ។ ការប្រកួតនេះមាន ៨កម្រិតអាយុគឺ ២៥-២៩, ៣០-៣៤, ៣៥-៣៩, ៤០-៤៤, ៤៥-៤៩, ៥០-៥៤, ៥៥-៥៩, និងអាយុ ៦០ឡើង៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


