កីឡា
កីឡាករ លឹម នរវិទូ ឈ្នះមេដាយ ៥គ្រឿងម្នាក់ឯងក្នុងចំណោម ១៦គ្រឿងដែលកម្ពុជាឈ្នះនៅម៉ាឡេស៊ី
កីឡាករយុវជនជម្រើសជាតិ លឹម នរវិទូ ពិតជាមានសមត្ថភាពមិនធម្មតាមែន ពោលម្នាក់ឯឈ្នះមេដាយ ៥គ្រឿងក្នុងចំណោមមេដាយសរុប ១៦គ្រឿងដែលកម្ពុជាចូលរួមការប្រកួតកីឡាហែលទឹកពាក់ជើងទានៅប្រទេសម៉ាឡេស៊ី (The 2nd International Bunga Raya Children & Junior Finswimming Competition -Leg1 2026) ។

កីឡាករ លឹម នរវិទូ
លោក ហែមថុន ពន្លឺ គ្រូបង្វឹកជម្រើសជាតិផ្នែកកីឡាហែលទឹកពាក់ជើងទា បានឲ្យដឹងថា ក្នុងចំណោមមេដាយសរុបទាំង ១៦គ្រឿងមានមាស១៥ និងប្រាក់ ១គ្រឿងនេះគឺកីឡាករ លឹម នរវិទូ ឈ្នះមេដាយច្រើនគ្រឿងជាងគេបង្អស់។ មេដាយដែលរូបគេឈ្នះនោះគឺមានមេដាយមាស៤ និងប្រាក់ ១គ្រឿង។ រូបគេលេងលើវិញ្ញាសា 50m AP & 50m Bi-Fins & 50m, 100m Surface (មេដាយមាស) និងមេដាយប្រាក់ ១គ្រឿង លើវិញ្ញាសា 100m Bi-Fins (ឯកត្តជន) និងវិញ្ញាសា 4x50m Mixed SB Relay (ជាក្រុមមេដាយមាស)។

កីឡាករ លឹម នរវិទូ
បញ្ជាក់ដែរថា លទ្ធផលមេដាយសរុប ១៦គ្រឿងដែលក្រុមយុវជនជម្រើសជាតិហែលទឹកពាក់ជើងទាកម្ពុជាឈ្នះនេះគឺនៅក្នុងព្រឹត្តិការណ៍ The 2nd International Bunga Raya Children & Junior Finswimming Competition -Leg1 2026 នៅប្រទេសម៉ាឡេស៊ី។ ការប្រកួតនេះធ្វើឡើងកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។ កម្ពុជាបានបញ្ជូនគ្រូបង្វឹក កីឡាករ កីឡាការិនីសរុប ៦រូបចូលរួមប្រកួតប្រជែងមេដាយជូនជាតិមាតុភូមិ៕

ក្រុមយុវជនជម្រើសជាតិហែលទឹកពាក់ជើងទា
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


