Connect with us

កីឡា

ហែមថុន​ វិទិនី​៖ អាង​ទឹក​ខេត្ត​បាត់ដំបង​អាច​ហាត់​បែប​អាជីព​ក៏​បាន​ចូល​ហែល​លេង​ក៏​បាន​តម្លៃ​ ១ម៉ឺន​រៀល​ប៉ុណ្ណោះ​

បានផុស

នៅ

គ្រូ​បង្វឹក​កីឡា​ហែលទឹក​ កញ្ញា​ ហែមថុន​ វិទិនី​ ប្រកាស​ដល់​សាធារណៈ​ជន​ពិសេស​អ្នក​ខេត្ត​បាត់ដំបង ឬអាណាព្យាបាល​​ដែល​មាន​បំណង​ចង់​ឲ្យ​កូន​ៗ​ក្លាយ​ជា​កីឡាករ​ហែល​ទឹក​អាជីព​​អាច​ចូលហ្វឹកហាត់​នៅ​អាង​ទឹក​ក្នុងសកល​វិទ្យាល័យ​បាត់ខេត្តដំបង​បាន​ ខណៈ​អ្នក​ចង់​ចូល​ហែល​កម្សាន្ត​ក៏​បាន​ដូច​គ្នា​តម្លៃ​ ១ម៉ឺន​រៀល​ប៉ុណ្ណោះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រូ​ហែលទឹក​ ហែម​ថុន​ វិទិនី​

កញ្ញា​ ហែមថុន​ វិទិនី​ គ្រូ​បង្វឹក​ហែល​ទឹក​ជម្រើស​ជាតិ​បាន​លើក​ឡើង​ថា​ អាង​ទឹក​ក្នុង​សកល​វិទ្យាល័យ​ខេត្ត​បាត់ដំបង​ជា​អាង​ទឹក​បែប​ស្ដង់ដា​អន្តរជាតិ​ និង​មាន​ទេសភាព​ព័ន្ធ​ជុំវិញ​យ៉ាង​ស្រស់ស្អាត​ដែល​អំណោយ​ផល​ដល់​អ្នក​មក​ហែល​លេង​តែម្ដង។​

គ្រូ​បង្វឹក​ដែល​មាន​បទ​ពិសោធ​ជោកជាំ​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ អាង​ទឹក​នេះ​ក៏​បើក​បង្រៀន​ដល់​សិស្ស​ផង​ដែរ​ដែល​មាន​បំណង​ចង់​ហ្វឹកហាត់​តាម​បែប​ស្ដង់ដា។​ ដូច្នេះ​ប្រសិន​បើ​អាណាព្យាបាល​ដែល​ចង់​ឲ្យ​កូនៗ​ក្លាយ​ជា​កីឡាករ​អាជីព​នៅ​ថ្ងៃ​ខាង​មុខ​ និង​ចង់​ឲ្យ​កូន​ក្លាយ​ជា​កីឡាករ​តំណាង​ខេត្ត​បាត់ដំបង​ តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ អាច​ទំនាក់ទំនង​មក​កាន់​កញ្ញា​ផ្ទាល់​ដើម្បី​ហ្វឹកហាត់​ក៏​បាន​ ឬ​ទៅ​កាន់​ទីតាំង​អាងទឹក​​ផ្ទាល់​ក៏​បាន​ដើម្បី​សាកសួរ​ព័ត៌មាន។​

អាងទឹកនៅខេត្តបាត់ដំបង

ចំពោះ​អ្នក​ដែល​ចង់​ទៅ​ហ្វឹកហាត់​​លេងមួយ​ពេល​ៗ​ ឬ​ហែល​កម្សាន្ត​សប្បាយ​នោះ​ក៏​អាច​ចូល​បាន​ដែរ​ដោយ​គ្រាន់​តែ​ទិញ​សំបុត្រ​ ១ម៉ឺន​រៀល​សម្រាប់​មនុស្ស​ពេញវ័យ​ និង​ ៦,០០០​រៀល​សម្រាប់​ក្មេងៗ​តែ​ប៉ុណ្ណោះ។​ បញ្ជាក់​ដែរ​ថា​ អាង​ទឹក​នៅ​ឯ​ខេត្ត​បាត់ដំបង​នេះ​គឺ​ស្ថិត​នៅ​ក្នុង​ទីតាំង​សកល​វិទ្យាល័យ​ខេត្ត​បាត់ដំបង​តែ​ម្ដង។​ អាង​ទឹក​នេះ​ផង​ដែរ​មាន​អាង​សម្រាប់​ហែល​ធំ-តូច​ ចំនួន​ ២​ និង​អាង​សម្រាប់​លោត​ទឹក​ចំនួន​ ១៕​

គ្រូ​ហែលទឹក​ ហែម​ថុន​ វិទិនី​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម