Connect with us

កីឡា

លោក​ ហែម​ គីរី​ ចង់​ឲ្យ​មាន​កម្មវិធី​ប្រកួត​សម្រាប់​កុមារ​ៗ​បែប​នេះ​ឲ្យ​បាន​ច្រើនទៀត

បានផុស

នៅ

​លោក​ ហែម​ គីរី​ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​ ថា​លោក​ចង់​ឲ្យ​មាន​ការ​ប្រកួត​សម្រាប់​កុមារ​តូចៗ​បែប​នេះ​ឲ្យ​បាន​ច្រើន​ថែម​ទៀត​ ព្រោះ​ជា​ការ​បណ្ដុះ​មូលដ្ឋាន​ផ្នែក​កីឡា​នេះ​ល្អ​ណាស់ និង​ជា​ការ​រួម​ចំណែក​បង្កើន​ធនធាន​កីឡាករ​ កីឡាការិនី​នៅ​ថ្ងៃ​អនាគត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាព​ប្រកួត​

អគ្គលេខាធិការ​លោក​ ហែម​ គីរី​ បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​លើក​ទី៣​ ហើយ​ដែល​កីឡា​ហែលទឹក​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​ប្រកួត​កីឡា​សិស្សបឋម​សិក្សា​ថ្នាក់​ជាតិ។​ ការ​រៀបចំ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ចំនួន​កីឡាករ​ កីឡាការិនី​ដែល​ជា​កុមារៗ​ចូលរួម​កាន់​តែ​ច្រើន​ឡើង​ៗ។​

ទិដ្ឋភាព​ប្រកួត

ក្នុង​នាម​សហព័ន្ធ​ចង់​ឲ្យ​មាន​ការ​ប្រកួត​បែប​កុមារ​នេះ​ឲ្យ​បាន​ច្រើន​ថែម​ទៀត​ ព្រោះ​ការ​ប្រកួត​នេះ​បណ្ដុះ​នូវ​មូលដ្ឋាន​គ្រឹះ​ដល់​ពួកគេ។​ កីឡា​ហែលទឹក​នេះ​ត្រូវ​ការ​បណ្ដុះបណ្ដាល​រយៈពេល​វែង​ និង​ត្រូវ​ការបំផុត​អ្នក​ដែល​មាន​មូលដ្ឋាន​ពី​វ័យ​ក្មេងៗ​ទើប​ឈាន​ទៅ​រក​ការ​ហ្វឹកហាត់​ស្ដង់ដា​ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត​ទៀត​បាន។​

ទិដ្ឋភាព​ប្រកួត​

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​បាន​បិទ​បញ្ចប់​ការ​ប្រកួត​របស់​ខ្លួន​ដោយ​រលូន​ និង​ជោគជ័យ​កាល​ពី​ថ្ងៃ​ទី៨​ ខែ​ឧសភា​​ ឆ្នាំ​២០២៦​ ក្នុង​ព្រឹត្តិការណ៍​កីឡា​សិស្ស​បឋម​សិក្សា​ថ្នាក់​ជាតិ។​ ចំណាត់​ថ្នាក់​លេខ១​ បាន​លើ​ខេត្ត​ព្រៃវែង​ ឈ្នះ​មេដាយ​សរុប​ ៦គ្រឿង​ មាស២​ ប្រាក់៣​ សំរឹទ្ធ១។​ លេខ២​ បាន​លើ​រាជធានីភ្នំពេញ​ ឈ្នះ​មេដាយ​សរុប​ ៤គ្រឿង​ មាស២​ ប្រាក់២។​ លេខ៣​ បាន​លើ​ខេត្ត​កណ្ដាល​ ឈ្នះ​មេដាយ​សរុប​ ៣គ្រឿង​ មាស២​ សំរឹទ្ធ១៕​

ទិដ្ឋភាព​ប្រកួត​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម