កីឡា
គ្រូបង្វឹកហែលទឹក ហែមថុន វិទិនី នឹងចូលរួមបរិច្ឆាគឈាមជាមួយសមាគមសប្បុរសធម៌មេត្តាសង្គ្រោះជីវិតកុមារ
គ្រូបង្វឹកកីឡាហែលទឹកកម្ពុជា កញ្ញា ហែមថុន វិទិនី នៅព្រឹកនេះនឹងចូលរួមបរិច្ឆាគឈាមជាមួយសមាគមស្បុរសធម៌មេត្តា នៅឯផ្សារទំនើបអូឡាំព្យា ដើម្បីទុកសម្រាប់ជួយសង្គ្រោះជីវិតប្រជាពលរដ្ឋដែលត្រូវការចាំបាច់ និងជួយដល់កុមារផងដែរ។

កញ្ញា ហែនថុន វិទិនី
កញ្ញា ហែនថុន វិទិនី គ្រូបង្វឹកហែលទឹកជម្រើសជាតិកម្ពុជា បានលើកឡើងថា ឈាមគឺពិតជាមានសារសំខាន់ចំពោះមនុស្សគ្រប់គ្នាមិនថាជាកីឡាករ កីឡាការិនីនោះឡើយ។ ប្រសិនបើនរណាម្នាក់មិនមានឈាមគ្រប់គ្រាន់នោះទេអាចនឹងប្រឈមជាមួយគ្រោះថ្នាក់ផ្សេងៗផងដែរ។
នៅព្រឹកថ្ងៃទី៨ នេះកញ្ញានឹងចូលរួមជាមួយសមាគមសប្បុរសធម៌មេត្តាដើម្បីបរិច្ឆាគឈាមទុកជួយសង្គ្រោះដល់អាយុវជីវិតប្រជាពលរដ្ឋដែលត្រូវការចាំបាច់ និងសម្រាប់ជួយសង្គ្រោះជីវិតកុមារតូចៗ។ គ្រូបង្វឹករូបនេះអំពាវនាវដល់សាធារណៈជនឲ្យចូលរួមក្នុងព្រឹត្តិការណ៍បរិច្ឆាគឈាមនៅថ្ងៃនេះទាំងអស់គ្នា។

កម្មវិធីបរិច្ឆាគ និង QR បំពេញព័ត៌មាន
បញ្ជាក់ដែរថា កម្មវិធីបរិច្ឆាគឈាមដែលរៀបចំដោយសមាគមសប្បុរសធម៌មេត្តានេះធ្វើឡើងជាលើកទី៥ ហើយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ។ ទីតាំងបរិច្ឆាគឈាមនេះគឺកំពុងធ្វើឡើងនៅឯផ្សារទំនើបអូឡាំព្យា ជាប់ពហុកីឡដ្ឋានជាតិ។ សូមចូលរួមបរិច្ឆាគឈាមទាំងអស់គ្នាដើម្បីជួយសង្គ្រោះជីវិតកុមារកម្ពុជា។ កាន់តែមានភាពងាយស្រួលក្នុងការបរិច្ឆាគឈាមនៅក្នុងកម្មវិធីនេះលោកអ្នកអាចស្កេន QR Code ខាងក្រោមខាងលើបានដើម្បីបំពេញព័ត៌មានផ្សេងៗ។ កម្មវិធីនេះធ្វើឡើងចាប់ពីម៉ោង ៩ព្រឹក ដល់ ៤ល្ងាចតទៅ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


