Connect with us

សន្តិសុខសង្គម

មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២​នាក់ តាំងខ្លួនជាអ្នកស្នងបារមី

បានផុស

នៅ

ភ្នំពេញ ៖ នៅរសៀលថ្ងៃអង្គារ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ លោក ទេព គង្គា ប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ បានសហការ​ជាមួយ​អាជ្ញាធរមូលដ្ឋានខណ្ឌព្រែកព្នៅ ចុះធ្វើការណែនាំ លោក រេម សារ៉ុម ហៅលោកឪជ័យធន និង លោកស្រី ឆេង គន្ធី ហៅអ្នកគ្រូ ដួង កែវ ដែល​តាំង​ខ្លួន​ជា​អ្នកស្នងបារមី ជុំវិញការបង្ហោះវីដេអូសកម្មភាព និងរូបភាពធ្វើឱ្យប៉ះពាល់ដល់សង្គម តាមបណ្ដាញសង្គមនានា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមការងារមន្ទីធម្មការរាជធានី បាន​ធ្វើ​កិច្ចសន្យាបញ្ឈប់ការបង្ហោះ និងលុបវីដេអូ រូបថតសកម្មភាពផ្សេងៗ មានការប្រោះព្រំ ស្រោចទឹក ព្យាបាលជំងឺ ដោះអំពើ ប្រសិទ្ធីមន្តគាថា ចារយ័ន្តកថា ចាក់សាក់ ជាដើម ទាំងចាស់ ទាំងថ្មីចេញពីប្រព័ន្ធបណ្ដាញសង្គមទាំងអស់។

លោក រេម សារ៉ុម ហៅលោកឪជ័យធន និង លោកស្រី ឆេង គន្ធី ហៅអ្នកគ្រូ ដួង កែវ បានធ្វើកិច្ចសន្យាយល់ព្រមលុបវិដេអូ និង រូបថតសកម្មភាព ដែលប៉ះពាល់ដល់ប្រពៃណី ទំនៀមទម្លាប់ ព្រះពុទ្ធសាសនា និងតថភាពសង្គម នៅលើប្រព័ន្ធបណ្ដាញសង្គមទាំងអស់។

សន្យាមិនបង្ហោះរាល់រូបភាព និងវិដេអូសកម្មភាពទាំងអស់ នៅលើប្រព័ន្ធបណ្តាញសង្គម នានា។ ជា​មួយ​គ្នា​នោះ បុគ្គលទាំង២ ក៏បានអំពាវនាវដល់សិស្សគណ បងប្អូនអ្នកគាំទ្រ និងអ្នកលេងបណ្តាញសង្គម គ្រប់ប្រភេទទាំងអស់ សូមកុំថតចម្លង ចែកចាយបន្តនូវរូបភាព និងវិដេអូចាស់ៗរបស់ពួកខ្ញុំ និង ជួយលុបវិដេអូ រូបថតសកម្មភាព ចាស់ថ្មី ទាំងអស់របស់ពួកខ្ញុំ ចេញពីបណ្តាញសង្គម ។ ក្នុងនោះផងដែរ បើបងប្អូនទាំងអស់នៅតែបន្តចែកចាយបង្ហោះរូបភាព សកម្មភាពរបស់ពួកខ្ញុំ នៅលើបណ្ដាញសង្គមតទៅទៀតនោះ យើងមិនទទួលខុសត្រូវឡើយ៕

ដោយ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៣៣ វិនាទី មុន

មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២​នាក់ តាំងខ្លួនជាអ្នកស្នងបារមី

ព័ត៌មានជាតិ១ ម៉ោង មុន

សត្វ​កម្រ ៤ ប្រភេទ ទេសចរ​មិន​គួរ​រំលង ​ពេល​ទៅ​​​ទស្សនា​ឧទ្យាន​​កម្សាន្ត​ធំបំផុត​នៅ​ខេត្ត​សៀមរាប

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករនៃក្រុមហ៊ុនដាប់ប៊ែលយូភីស្ព័ត វិលចូលធ្វើការវិញ ក្រោយ​បញ្ចប់​ទាំងស្រុង​លើសំណើទាំង​១០ចំណុច

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្ដមហ៊ុន ម៉ានី ៖ ការចូលរួមសកម្មភាពជាមួយ ស.ស.យ.ក. ជា​ការ​ចូលរួម​ដោយ​គ្មាន​លក្ខខណ្ឌ មិន​អាច​ទាមទារ​តំណែងតួនាទី​ណា​មួយ​ទេ

ជា សុជាតិ
ជីវិតកម្សាន្ដ៣ ម៉ោង មុន

ដ្បិតទទួលការគាំទ្រលើការ Cover បទ «កំភេមតែងខ្លួន» តែ ជា សុជាតិ អះអាងថា អាចជាបទចុងក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម