ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ ចុះចាប់អ្នកជិះបញ្រ្ចាស់ លើបណ្តោយផ្លូវ ២១៧ ដើម្បីអប់រំណែនាំ
កំណាត់ផ្លូវ ២១៧ អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ ដាក់កម្លាំងពង្រាយដើម្បីធ្វើការឃាត់ម៉ូតូដែលជិះបញ្ច្រាស់ ហើយធ្វើការណែនាំឲ្យត្រឡប់ថយក្រោយវិញដោយ មិនឲ្យមានការជិះបញ្ច្រាសទិសចរាចរណ៍នោះទេ។

ប្រជាពលរដ្ឋមួយចំនួនធំ ដែលធ្វើដំណើរលើបណ្តោយផ្លូវលេខ២១៧ តែងតែជិះបញ្ច្រាស់ដោយសារតែមានការកកស្ទះចរាចរណ៍ខ្លាំង ចំណុចមុខវត្តស្ទឹងមានជ័យ។ ពិសេសនោះត្រង់ចំណុចផ្លូវ២១៧ នេះដោយមានផ្លូវកាត់ទទឹងជាច្រើនដែល ប្រជាពលរដ្ឋធ្វើដំណើរយ៉ាងមមាញឹកដែលបង្កឲ្យមានការកកស្ទះយ៉ាងខ្លាំងផងដែរ។


លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ បានអោយដឹងថា ដោយជំហានដំបូង និងជាថ្ងៃទី១ លោកបានដឹកនាំកម្លាំងចុះទប់ស្កាត់ ការបើកបរបញ្ច្រាស់នៅផ្លូវ ២១៧ សង្កាត់ស្ទឹងមានជ័យទី១ ដើម្បីបញ្ឈប់រាល់ការបើកបរល្មើសច្បាប់ចរាចរណ៍។ ហើយក្នុងនោះអាជ្ញាធរមិនទាន់ផាកពិន័យនោះទេ គ្រាន់តែចាប់អប់រំណែនាំសិន។ ចំណែកថ្ងៃបន្តបន្ទាប់ លោកនិងសុំគោលការណ៍ ពីអភិបាលខណ្ឌ។


លោក បានបន្តទៀតថា ចំពោះម៉ូតូប្រជាពលរដ្ឋដែលជិះបញ្ច្រាស់ផ្លូវជាច្រើនគ្រឿងនោះ លោកមិនមានសិទ្ធិក្នុងការឃាត់ផាកពិន័យនោះទេ គ្រាន់តែឃាត់ហើយធើ្វការណែនាំនិងធ្វើការអប់រំរួចឲ្យត្រឡប់ជិះទៅក្រោយវិញ។
ជាមួយគ្នាផងដែរ អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ សំណូមពរ ដល់ប្រជាពលរដ្ឋចូលរួមសហការបញ្ឈប់ការជិះបញ្ច្រាស់ទិសចរាចរណ៍បន្តទៀត ព្រោះថាការជិះបញ្រ្ចាស់បែបនេះ គឺងាយជួបគ្រោះថ្នាក់ជាយថាហេតុ ហើយក្នុងនោះក៏បង្កមានការកកស្ទះចរាចរណ៍ផងដែរ៕ អត្ថបទ៖ រដ្ឋា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


