ព័ត៌មានអន្ដរជាតិ
ប្រាក់បៀវត្សរ៍ពិតសិង្ហបុរីកើនឡើងជាង ៣% ឆ្នាំមុន
ក្រសួងធនធានមនុស្សសិង្ហបុរី បានឱ្យដឹងថា កំណើន «ប្រាក់បៀវត្សរ៍ពិត» ក្នុងប្រទេសសិង្ហបុរី បានកើនឡើងជាង ៣ ភាគរយនៅឆ្នាំ ២០២៤ នៅពេលអតិផរណាបានធូរស្រាល ប៉ុន្តែកំណើនដដែលអាចថយចុះមកវិញនៅឆ្នាំនេះ ដោយសារតែភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងភាពមិនច្បាស់លាស់នៃពាណិជ្ជកម្មសកល។ នេះបើតាមការចុះផ្សាយកាសែត The Straits Times។

ប្រាក់ឈ្នួលផ្លូវការ ដែលមិនទាន់សម្រួលជាមួយអតិផរណា បានកើនឡើង ៥,៦ ភាគរយ នៅឆ្នាំមុន ធៀបនឹងកំណើន ៥,២ ភាគរយ នៅឆ្នាំ ២០២៣ ដោយអាស្រ័យលើការបន្តនៃកំណើនសេដ្ឋកិច្ច។
MOM បាននិយាយក្នុងរបាយការណ៍ស្តីពីការអនុវត្តប្រាក់ឈ្នួលប្រចាំឆ្នាំ ដែលចេញផ្សាយនៅថ្ងៃទី ២៨ ឧសភាថា ប្រាក់បៀវត្សរ៍ពិត ដែលគេសម្រួលអតិផរណារួច បានកើនប្រមាណ ៣,២ ភាគរយ នៅឆ្នាំ ២០២៤ ធៀបនឹងកំណើន ០,៤ ភាគរយ នៅឆ្នាំ ២០២៣។
នៅឆ្នាំ ២០២៤ បុគ្គលិកថ្នាក់ទាបបានឃើញពីកំណើនប្រាក់ឈ្នួលលឿនជាងមុន ពោលគឺ ៥,៨ ភាគរយ សម្រាប់បុគ្គលិកធម្មតាទូទៅ និង ៥,៦ ភាគរយ សម្រាប់បុគ្គលិកផ្នែកគ្រប់គ្រងថ្នាក់ទាប។ ក្រុមហ៊ុនជាច្រើនបានដំឡើងប្រាក់ឈ្នួលសម្រាប់កម្មករដែលមានប្រាក់ចំណូលទាប ដើម្បីជួយពួកគេទប់ទល់នឹងកំណើនតម្លៃនៃការរស់នៅ ពោលគឺការចំណាយប្រចាំឆ្នាំ។

MOM ក៏បានកត់សម្គាល់ផងដែរថា ការផ្លាស់ប្តូរគោលនយោបាយ ដូចជាការដំឡើងប្រាក់បៀវត្សរ៍សម្រាប់ប្រជាជនក្នុងស្រុក (LQS) និងគំនិតផ្តួចផ្តើមគំរូប្រាក់ឈ្នួលប្រកបដោយវឌ្ឍនភាព (PWM) ថ្មីបានជួយជំរុញកំណើនប្រាក់ឈ្នួលសម្រាប់បុគ្គលិកមានប្រាក់ចំណូលទាប។
បើតាម MOM ប្រាក់ឈ្នួល LQS ត្រូវបានដំឡើងពី ១ ៤០០ ដុល្លារសិង្ហបុរី ទៅ ១ ៦០០ ដុល្លារសិង្ហបុរ ចាប់តាំងពីឆ្នាំថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៤ មក។ LQS គឺជាប្រាក់បៀវត្សរ៍ប្រចាំខែអប្បបរមា ដែលនិយោជិតក្នុងស្រុក ត្រូវតែត្រូវចំណាយឱ្យនិយោជក ដើម្បីអាចរាប់ចូលកាតព្វកិច្ច «កូតាកម្លាំងពលកម្មក្នុងស្រុក»។
យ៉ាងណាមិញ ការស្ទង់មតិរបស់ MOM នៅដើមឆ្នាំ ២០២៥ បានបង្ហាញថា ក្រុមហ៊ុនកាន់តែតិចជាងមុនមានផែនការដំឡើងប្រាក់ខែ ពោលគឺត្រឹមតែ ២២ ភាគរយ (នៃក្រុមហ៊ុនដែលបានស្ទង់មតិសរុប) នៅខែមីនា ធ្លាក់ចុះពី ៣២ ភាគរយ នៅខែធ្នូ ឆ្នាំ ២០២៤។ MOM បាននិយាយថា ការណ៍នេះបង្ហាញថាកំណើនប្រាក់ឈ្នួលអាចនឹងថយចុះនៅឆ្នាំ ២០២៥ ជាពិសេសក្នុងវិស័យដូចជាផលិតកម្ម និងពាណិជ្ជកម្មលក់ដុំ ដែលពឹងផ្អែកខ្លាំងលើពាណិជ្ជកម្មសកល៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


