កីឡា
បាត់មុខកីឡាករចូលសញ្ជាតិឆ្នើម ៣ នាក់ ពីក្រុមជម្រើសជាតិកម្ពុជា លើកនេះ
កីឡាករចូលសញ្ជាតិឆ្នើមៗ ៣ នាក់បានអវត្តមានពីការកោះហៅរបស់គ្រូបង្វឹកលោក Koji Gyotoku ចូលជម្រើសជាតិ កម្ពុជា លើកនេះ ដើម្បីត្រៀមការប្រកួតមិត្តភាពទល់នឹងក្រុម តាហ្ស៊ីគីស្ថាន នៅថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០២៥។

នារសៀលថ្ងៃ ពុធ ទី ២៨ ខែ ឧសភា នេះ សហព័ន្ធបាល់ទាត់កម្ពុជា បានប្រកាសបញ្ជីឈ្មោះកីឡាករជម្រើសជាតិ កម្ពុជា ទាំង ២៣ នាក់ជាផ្លូវការ ប៉ុន្តែអ្វីដែលចាប់អារម្មណ៍ គឺការប្រមូលផ្តុំលើកនេះ គ្មានឈ្មោះរបស់ខ្សែបម្រើ Yudai Ogawa, Andres Nieto និង Takaki Ose ឡើយ ហើយជាមួយគ្នានេះក៏គ្មានឈ្មោះរបស់កីឡាករព្រះខ័នរាជស្វាយរៀង Nick Taylor និងប្រធានក្រុម សឿយ វិសាល ផងដែរ។
ជុំវិញការអវត្តមានរបស់កីឡាករខាងលើ សហព័ន្ធបាល់ទាត់កម្ពុជាបានបញ្ជាក់ថា មូលហេតុនៃការអវត្តមានរបស់កីឡាករមួយចំនួន គឺដោយសារកីឡាករខ្លះមានបញ្ហារបួស។ ចំណែកកីឡាករខ្លះទៀតដូចជា Yudai Ogawa និង Andres Nieto ជាប់ពិន័យកាតក្រហម។
ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះកីឡាករទាំង ២៣ នាក់របស់ក្រុមគោព្រៃ កម្ពុជា៖
អ្នកចាំទី៖ អ៊ុំ វិចិត្រ (ភ្នំពេញក្រោន), វីរៈ ដារ៉ា (ព្រះខ័នរាជស្វាយរៀង) និងរ៉េត លីហេង (ណាហ្គាវើលដ៍)។
ខ្សែការពារ៖ សារ៉េត គ្រីយ៉ា (ព្រះខ័នរាជស្វាយរៀង), មីហ្ស៊ូណូ ហ៊ីការ៉ុ (ព្រះខ័នរាជស្វាយរៀង), កាន់ ម៉ូ (វិសាខា), អ៊ុក សុវណ្ណ (វិសាខា), ឡេង ណូរ៉ា (វិសាខា), ហួត វ៉ាន់ណេត (ណាហ្គាវើលដ៍) និងអ៊ឹម វ៉ាឃីម (អង្គរថាយហ្គើរ)។
ខ្សែបម្រើ៖ ជូ ស៊ីនទី (ព្រះខ័នរាជស្វាយរៀង), គឹម សុខយុទ្ធ (ព្រះខ័នរាជស្វាយរៀង), មិន រតនៈ (ព្រះខ័នរាជស្វាយរៀង), ស៊ិន សុវណ្ណមករា (វិសាខា), អ៊ិន សូដាវីដ (វិសាខា), ស៊ិន កក្កដា (វិសាខា) និងបុង សាំយូអ៊េល (ភ្នំពេញក្រោន)។
ខ្សែប្រយុទ្ធ៖ ឃូលីបាលី អាបឌែល (អង្គរថាយហ្គើរ), សៀង ចន្ធា (បឹងកេត), ញាណ សុស៊ីដាន (ព្រះខ័នរាជស្វាយរៀង), លឹម ពិសុទ្ធ (ភ្នំពេញក្រោន), សារ ទី (វិសាខា) និង ហាវ សុខនេត្រ (អាយអេសអាយ ដង្កោសែនជ័យ)៕




អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


