Connect with us

កីឡា

មុនជួប ប៊ូតាន ល្ងាចនេះ គ្រូ Koji ទម្លាយ ថា លោកមាន​សម្ពាធ ២ ចំណុច

បានផុស

នៅ

គ្រូបង្វឹករបស់ក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជា លោក Koji Gyotoku ហាក់មិនខ្វាយខ្វល់ច្រើនឡើយ អំពីលទ្ធផលអវិជ្ជមានរបស់ក្រុមគោព្រៃនាមួយរយៈចុងក្រោយនេះ ប៉ុន្តែអ្វី ដែលជា​ក្តីព្រួយបារម្ភ និងជាសម្ពាធសម្រាប់លោក ក្នុងជំនួបទល់ក្រុម ប៊ូតាន ល្ងាចនេះ គឺ «លទ្ធផល» និង «ការលេងរបស់កូនក្រុមលោកមានភាពល្អប្រសើរឬអត់»

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Koji បានថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃ ពុធ ទី ៣ ខែ មិថុនា ឆ្នាំ ២០២៦ មុនការប្រកួតរវាងក្រុមជម្រើសជាតិ កម្ពុជា ទល់នឹង ប៊ូតាន នាល្ងាចថ្ងៃ ព្រហស្បតិ៍ ទី ៤ ខែ មិថុនា ឆ្នាំ ២០២៦ នៅ ពហុកីឡដ្ឋានជាតិអូឡាំពិក។

គ្រូបង្គោលសញ្ជាតិ ជប៉ុន វ័យ ៦១ ឆ្នាំបានឱ្យដឹងថា លោកមិនមានសម្ពាធអ្វីឡើយ ទោះបីជាការប្រកួត ៥ ប្រកួតចុងក្រោយរបស់ កម្ពុជា មិនទាន់ឈ្នះសោះ ព្រោះទាំងនេះគឺជារឿងអតីតកាល។ ទោះ​បី​ជា​យ៉ាងណា លោកបានបញ្ជាក់ ថា អ្វីដែលធ្វើឱ្យលោកខ្វល់ខ្វាយ និងជាសម្ពាធ គឺការប្រកួតល្ងាចនេះ ទទួលបានលទ្ធផលល្អ​ឬអត់ ហើយកូនក្រុម​របស់​លោកបង្ហាញទម្រង់លេងបានល្អ​កម្រិត​ណា។

លោក Koji បានមានប្រសាសន៍ ថា៖ «សម្រាប់ខ្ញុំ រឿងពីមុនៗ មិនមែនជាសម្ពាធសម្រាប់ខ្ញុំឡើយ។ បើយើងសួរ ថា លទ្ធផលមិនល្អសម្រាប់ប៉ុន្មានឆ្នាំមុន តើកីឡាករមានសម្ពាធឬទេ? សម្រាប់ការប្រកួតនេះ គឺមិនមានសម្ពាធទេ ប៉ុន្តែអ្វី ដែលយើងចាប់អារម្មណ៍ ថា មានសម្ពាធ គឺការប្រកួតថ្ងៃស្អែក (ថ្ងៃ​នេះ)។ តើកីឡាកររបស់យើងលេងបានល្អឬអត់ ហើយទទួលបានលទ្ធផលល្អឬអត់»

ការប្រកួតទល់នឹងក្រុម ប៊ូតាន ល្ងាចនេះ គឺជាត្រឡប់មកវិញរបស់ក្រុមជម្រើសជាតិ កម្ពុជា បន្ទាប់ពីអាក់ខានតាំងពីខែ វិច្ឆិកា ឆ្នាំ ២០២៥ ដែលពេលនោះបានប្រកួតស្មើជាមួយក្រុម ចិនហុងកុង ១-១ នៅទឹកដី ហុងកុង។

គួរបញ្ជាក់ផងដែរ ថា លទ្ធផល ៥ ប្រកួតចុងក្រោយរបស់ កម្ពុជា គឺធ្វើមិនបានល្អនោះទេ ក្នុងនោះបានចាញ់ ថៃ ២-៣, ចាញ់ វៀតណាម ១-២, ចាញ់ អារូបា ១-២, ចាញ់ តាជីគីស្ថាន ១-២ និងស្មើ ហុងកុង ១-១៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម