Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស៖ អ្នកជាសះស្បើយពីជំងឺកូវីដ-១៩ លែងចូលចិត្តស្រាបៀរ

បានផុស

នៅ

អ្នករស់រានមានជីវិតពីជំងឺកូវីដ-១៩ម្នាក់ ដែលព្យាបាលក្នុងទីក្រុង Redditch នៃប្រទេសអង់គ្លេសបាននិយាយថា គាត់លែងចូលចិត្តស្រាបៀរទៀតហើយ ដោយសារតែវីរុសនេះ ធ្វើឲ្យអណ្តាតរបស់គាត់លែងដឹងរសជាតិ។

This image has an empty alt attribute; its file name is 0_escenic-63-1024x768.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Neil មកពីតំបន់ Warwickshire បាននិយាយទៅកាន់ BBC 5 Live អំពីការប្រយុទ្ធរបស់គាត់ជាមួយវីរុសកូរ៉ូណា ដែលធ្វើឲ្យគាត់ត្រូវបំពាក់ឧបករណ៍ជំនួយខ្យល់ដកដង្ហើមនៅក្នុងមន្ទីរពេទ្យ Alexandra ភ្លាមៗ បន្ទាប់ពីវិធានការរឹតត្បិតលើកដំបូងត្រូវបានប្រកាសកាលពីឆ្នាំមុន។

បុរសវ័យ៥៤ឆ្នាំរូបនេះបាននិយាយថា បទពិសោធន៍នោះធ្វើឲ្យគាត់ស្ថិតនៅ “មាត់ទ្វារមរណៈ” ហើយនៅតែបណ្តាលឲ្យមានរោគសញ្ញាមិនធម្មតា ក្នុងរយៈពេលមួយឆ្នាំក្រោយមក។

This image has an empty alt attribute; its file name is 0_Guy-at-the-pub.jpg

នៅពេលត្រូវបានសួរដោយពិធីករ Nicky Campbell ថាតើគាត់នៅតែចូលចិត្តស្រាបៀរតាមហាងដែរឬអត់បន្ទាប់ពីព្យាបាលនៅមន្ទីរពេទ្យ? លោក Neil ឆ្លើយថា “ខ្ញុំមិនចូលចិត្តស្រាបៀរទៀតទេ”។

គាត់និយាយថា “រសជាតិនៅអណ្តាតរបស់ខ្ញុំបានផ្លាស់ប្តូរ ដូច្នេះខ្ញុំលែងចូលចិត្តស្រាបៀរទាំងអស់ដែលខ្ញុំធ្លាប់ចូលចិត្តមុនពេលខ្ញុំមានជំងឺកូវីដ-១៩ទៀតហើយ”។

Covid survivor doesn't like beer anymore after virus 'changed taste buds' -  Daily Star

មនុស្សជាច្រើនទៀត បានរាយការណ៍ពីការលែងដឹងក្លិននិងរសជាតិ ក្រោយជាសះស្បើយពីជំងឺកូវីដ-១៩។

ក្នុងករណីមួយ អ្នកជាសះស្បើយម្នាក់បាននិយាយថា ពួកគេបែរជាធុំក្លិនឆ្អាបត្រីទោះនៅក្នុងកន្លែងមានគ្រឿង ខណៈពេលដែលម្នាក់ទៀតបែរជាធុំក្លិនឈ្ងៀម ទោះគ្មានផ្សែងនៅជុំវិញក៏ដោយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម