ព័ត៌មានជាតិ
សមាជរដ្ឋសភា-ព្រឹទ្ធសភាជាលើកទី១នៅកម្ពុជាត្រូវបានរៀបចំប្រជុំនៅព្រឹកនេះ
សមាជរដ្ឋសភា និងព្រឹទ្ធសភាលើកទី១ ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃច័ន្ទ ទី២ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រោមអធិបតី ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន និងមានសមាជិកចូលរួមសរុប១៨២រូប។

កម្មវិធីសមាជជាលើកទី១នេះនឹងពិភាក្សាលើកិច្ចការចំនួន៣រួមមានប្រព័ន្ធការពារសង្គម សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកសិកម្ម។
ច្បាប់ស្ដីពីការរៀបចំ និងប្រព្រឹត្តទៅនៃសមាជរដ្ឋសភា និងព្រឹទ្ធសភា បានកំណត់ថា សមាជរដ្ឋសភា ព្រឹទ្ធសភា គឺជាការប្រជុំរួមគ្នានៃសមាជិករដ្ឋសភា និងព្រឹទ្ធសភាដើម្បីដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេសជាតិក្នុងករណីចាំបាច់។
បន្ទាប់ពីសមាជរដ្ឋសភា-ព្រឹទ្ធសភានឹងមានចេញសេចក្ដីសម្រេចមួយដែលមានតម្លៃជាសេចក្ដីសម្រេចខ្ពស់បំផុតរបស់ប្រជាជាតិ ត្រូវផ្សព្វផ្សាយជាសាធារណៈ និងចុះក្នុងរាជកិច្ចផងដែរ៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ