ព័ត៌មានជាតិ
សមាជិករដ្ឋសភា-ព្រឹទ្ធសភា ឈរគោរពវិញ្ញាណក្ខន្តព្រិន្ធបាលឯក សួន រោន ដែលពលីជីវិតពីការវាយឆ្មក់ពីពួកឈ្លានពាន
សមាជិកសមាជរដ្ឋសភា ព្រឹទ្ធសភា ទាំង១៨២រូបនៅព្រឹកថ្ងៃច័ន្ទ ទី២ ខែមិថុនា ឆ្នាំ២០២៥នេះបានងើបឈរគោរពវិញ្ញាណក្ខន្តដល់ព្រិន្ធបាលឯក សួន រោន ដែលបានពលីជីវិតក្នុងហេតុការណ៍វាយឆ្មក់របស់ទាហានថៃនៅតំបន់មុំ៣ កាលពីចុងខែមុន។

ថ្លែងក្នុងពេលបើកសមាជរដ្ឋសភា ព្រឹទ្ធសភា ជាលើកដំបូងនៅកម្ពុជាដែលរៀបចំនៅវិមានរដ្ឋសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «សូមឯកឧត្តមលោកជំទាវងើបឈរឡើងដើម្បីគោរពវិញ្ញាណក្ខន្តដល់ព្រិន្ទបាលឯក សួន រោន ដែលបានពលីជីវិតដោយសារការវាយឆ្មក់ពីទាហានឈ្លានពាន»។
គួររម្លឹកដែរថា ហេតុការណ៍ប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងថៃកាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចព្រំដែនមុំ៣ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្ដាលមកពីការឆ្មក់ចូលមកវាយប្រហារពីកងទ័ពថៃមុនលើកងទ័ពកម្ពុជា។ សកម្មភាពនេះធ្វើឱ្យទាហានខ្មែរម្នាក់ស្លាប់បាត់បង់ជីវិត និងបានបង្កឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃឡើងកម្ដៅជាខ្លាំងដោយកងទ័ពកម្ពុជាបានចល័តទៅត្រៀមនៅខ្សែមុខនៅព្រំដែនផងដែរ។
ក្រសួងការបរទេសកម្ពុជាបានថ្កោលទោសចំពោះសកម្មភាពនេះនិងបានទាមទារអោយមានការស៊ើអង្កេតនិងយកអ្នកដែលបាញ់ប្រហារលើកងទ័ពកម្ពុជាទៅផ្តន្ទាទោសតាមច្បាប់ផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


