ព័ត៌មានអន្ដរជាតិ
ឡាវគ្រោងកសាងផ្លូវហាយវ៉េពាណិជ្ជកម្ម ភ្ជាប់ថៃ វៀតណាម និងចិន
ប្រទេសឡាវចាប់ផ្ដើមធ្វើគម្រោងផ្លូវហាយវ៉េពាណិជ្ជកម្ម R12 ដែលតភ្ជាប់ថៃ និងវៀតណាមតាមរយៈឡាវ ហើយក៏ជាច្រករបៀបពាណិជ្ជកម្មថ្មីពីថៃ ទៅចិនផងដែរ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង (NEDA) លោក ភីរ៉ាមី វុឌ្ធីធនីធីរ៉ាក់ (Peerames Vudthitornetiraks) បានឱ្យដឹងថា R12 ចាប់ផ្តើមនៅក្រុង Thakhek នៃខេត្តឡាវ Khammouane ត្រង់ចំណុចប្រសព្វជាមួយផ្លូវហាយវ៉េ R13 ដែលមានចម្ងាយប្រហែល ១៧ គីឡូម៉ែត្រ ពីច្រកព្រំដែនខេត្ត Nakhon Phanom របស់ប្រទេសថៃ។ វារត់កាត់ប្រទេសឡាវ និងបញ្ចប់នៅច្រកព្រំដែន Cha Lo នៃខេត្តវៀតណាម Quang Binh ក្នុងចម្ងាយសរុប ១៤៧ គីឡូម៉ែត្រ ដែលបង្កើតជាផ្នែកដ៏សំខាន់មួយនៃបណ្តាញផ្លូវហាយវ៉េអាស៊ី។
លោក ភីរ៉ាមី បាននិយាយថា ផ្លូវហាយវ៉េនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលពាណិជ្ជកម្មរវាងប្រទេសថៃ និងវៀតណាម ខណៈបម្រើជាផ្លូវមួយផ្សេងទៀតសម្រាប់ប្រទេសថៃ ក្នុងការតភ្ជាប់ជាមួយចិន។

R12 ត្រូវបានគេរំពឹងថានឹងកាត់បន្ថយពេលវេលាធ្វើដំណើរដោយរថយន្តពីខេត្ត Nakhon Phanom ទៅកាន់ប្រទេសវៀតណាម ពី ១០ ម៉ោង (នាពេលបច្ចុប្បន្ន) មកនៅត្រឹម ៤ ម៉ោង។ លោក ភីរ៉ាមី បាននិយាយថា ក្នុងឆ្នាំដំបូងនៃប្រតិបត្តិការរបស់ខ្លួន ផ្លូវហាយវ៉េនេះនឹងរួមចំណែក ១,៥១ ប៊ីលានបាត ដល់ GDP ថៃ ហើយបន្តកើនឡើងជាបន្តបន្ទាប់។
ប្រធាន NEDA ដដែល បាននិយាយថា Neda នឹងផ្តល់ប្រាក់កម្ចីការប្រាក់ទាបដល់រដ្ឋាភិបាលឡាវ ក្នុងអត្រា ១,៧៥ ភាគរយ /ឆ្នាំ ក្នុងទំហំទឹកប្រាក់ ១,៧៤ ប៊ីលានបាត (ជិត ៥០ លានដុល្លារ) សម្រាប់ការកសាងផ្លូវ។ រយៈពេលសងត្រលប់គឺ ៣០ ឆ្នាំ រួមទាំងរយៈពេលអនុគ្រោះ ៧ ឆ្នាំ។
ការសាងសង់ផ្លូវនេះ ត្រូវបានព្យាករថានឹងចាប់ផ្តើមនៅក្រោយរដូវវស្សាឆ្នាំនេះ ដោយប្រើពេលប្រហែល ៣០ ខែ។ ការសាងសង់រួមមានការធ្វើឱ្យប្រសើរឡើងនូវផ្លូវឱ្យស្របតាមស្តង់ដារផ្លូវអាស៊ី ធ្វើឱ្យប្រសើរឡើងនូវបរិក្ខារត្រួតពិនិត្យព្រំដែន អគារការិយាល័យ ស្ថានីយ៍ផ្ទេរទំនិញ ទីធ្លាស្តុកទំនិញ បរិក្ខារសាធារណៈ និងបរិក្ខារប្រើប្រាស់នៅតាមព្រំដែន។ គម្រោងក៏រួមបញ្ចូលផងដែរនូវស្ថាបនាភ្លើងបំភ្លឺផ្លូវប្រសព្វក្នុងសហគមន៍ បំពាក់ឧបករណ៍សុវត្ថិភាពនៅកន្លែងគ្រោះថ្នាក់ និងបង្កើតកន្លែងទេសចរណ៍ជាដើម៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


