Connect with us

ព័ត៌មានអន្ដរជាតិ

សារមន្ទីរជាតិហូឡង់តាំងបង្ហាញស្រោមអនាម័យដ៏កម្រអាយុកាល២០០ឆ្នាំ

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​AP នៅថ្ងៃទី០៤ខែមិថុនានេះ សារមន្ទីរជាតិរបស់ប្រទេសហូឡង់ Rijksmuseum ក្នុងទីក្រុង Amsterdam បានតាំងបង្ហាញវត្ថុបុរាណប្លែកៗ ដែលរួមមានស្រោមអនាម័យអាយុកាលជិត២០០ឆ្នាំ តុបតែងដោយសិល្បៈស្រើបស្រាល។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារមន្ទីរ Rijksmuseum បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្រោម​អនាម័យ​នេះត្រូវបានបង្កើតឡើងនៅប្រហែលឆ្នាំ ១៨៣០ ពីខ្នែង​ពោះវៀន​សត្វ​ចៀម។ វាគឺជាផ្នែកមួយនៃការតាំងពិព័រណ៍មួយដែលមានឈ្មោះថា «ការរួមភេទដោយសុវត្ថិភាព?» ដែលបញ្ជាក់ពីសុខភាពផ្លូវភេទ និងការងារផ្លូវភេទនៅសតវត្សទី១៩ ដែលបានបើកឲ្យទស្សនាកាលពីថ្ងៃអង្គារ។

ស្រោមនេះអាចជាវត្ថុអនុស្សាវរីយ៍របស់ផ្ទះបនមួយ​កន្លែង ដែលត្រូវបានតុបតែងដោយស្នាដៃសិល្បៈដ៏ស្រើបស្រាលបង្ហាញពីដូនជី និងបព្វជិតបីនាក់ លាយឡំកំប្លែង និងភាពត្រេកត្រអាលខាងផ្លូវភេទ រួមជាមួយឃ្លាថា «នេះជាជម្រើសរបស់ខ្ញុំ» សរសេរនៅជាប់នឹងស្រោមជាភាសាបារាំង។

ការដាក់តាំងបង្ហាញនេះរហូតដល់ចុងខែវិច្ឆិកា ខណៈវត្ថុបុរាណនេះផ្តល់ឱ្យអ្នកទស្សនានូវទិដ្ឋភាពគួរឱ្យចាប់អារម្មណ៍អំពីអាកប្បកិរិយាជាប្រវត្តិសាស្ត្រចំពោះការរួមភេទ ការការពារ និងការងារផ្លូវភេទ ការផ្សារភ្ជាប់សិល្បៈ និងប្រវត្តិសាស្រ្តសង្គមតាមរបៀបដែលមិននឹកស្មានដល់៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម