ព័ត៌មានអន្ដរជាតិ
ស្រោមអនាម័យ អាចឡើងថ្លៃឆាប់ៗ ព្រោះសង្គ្រាមនៅអ៊ីរ៉ង់
សង្រ្គាមដែលកំពុងឆាបឆេះរវាងអាមេរិក និងអ៊ីរ៉ង់ មិនត្រឹមតែប៉ះពាល់ដល់ជីវភាពរស់នៅ និងនយោបាយប៉ុណ្ណោះទេ ប៉ុន្តែឥឡូវនេះវាបានរាលដាលដល់វិស័យសុខភាពផ្លូវភេទទៀតផង។

តាមការចេញផ្សាយនាថ្ងៃទី២២ខែមេសាឆ្នាំ២០២៦របស់សារព័ត៌មាន CNN លោក Goh Miah Kiat ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន Karex ជាក្រុមហ៊ុនផលិតស្រោមអនាម័យធំជាងគេបំផុតនៅលើពិភពលោក បានបង្ហើបឲ្យដឹងថា តម្លៃស្រោមអនាម័យអាចនឹងត្រូវដំឡើងពី ២០ ទៅ ៣០ភាគរយ បើវិបត្តិសង្រ្គាមនៅតែបន្តរំខានដល់ការដឹកជញ្ជូនទំនិញជាសកលបែបនេះ។
ក្រុមហ៊ុនយក្សដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ីមួយនេះ គឺជាអ្នកផលិតស្រោមអនាម័យម៉ាកល្បីៗដូចជា ONE, Trustex, និង Carex ជាដើម ដោយក្នុងមួយឆ្នាំៗពួកគេផលិតបានច្រើនជាង ៥ពាន់លានស្រោម ដើម្បីនាំចេញទៅកាន់ជាង ១៣០ប្រទេស។ លោកនាយកប្រតិបត្តិបានពន្យល់ថា ដោយសារតែការបិទខ្ទប់ផ្លូវទឹកនៅច្រកសមុទ្រហ័រមូស វាបានធ្វើឲ្យវត្ថុធាតុដើមសំខាន់ៗដែលយកមកផលិតស្រោមអនាម័យ មិនអាចដឹកចេញមកបាន។ កត្តានេះហើយទើបបង្ខំឲ្យក្រុមហ៊ុនគ្មានជម្រើសអ្វីក្រៅពីការបង្វែរការចំណាយដ៏ខ្ពស់នេះ ទៅលើអតិថិជនអ្នកប្រើប្រាស់វិញនោះទេ។
ក្រៅពីបញ្ហាវត្ថុធាតុដើម ការដឹកជញ្ជូនតាមកប៉ាល់ក៏កំពុងជួបផលវិបាកខ្លាំងដែរ។ បច្ចុប្បន្ន មានស្រោមអនាម័យរាប់លានកំពុងជាប់គាំងនៅលើកប៉ាល់កណ្តាលសមុទ្រ ដែលមិនទាន់អាចធ្វើដំណើរទៅដល់គោលដៅ បើទោះបីជាទីផ្សារកំពុងមានតម្រូវការខ្ពស់ក៏ដោយ។ លោក Goh បានបញ្ជាក់ថា ពេលនេះក្រុមហ៊ុននៅមានផលិតផលក្នុងស្តុកសម្រាប់ផ្គត់ផ្គង់បានប៉ុន្មានខែទៀត ប៉ុន្តែស្ថានភាពនាពេលខាងមុខគឺពិតជាងាយរងគ្រោះខ្លាំងណាស់។
អ្វីដែលគួរឲ្យបារម្ភនោះគឺ សង្រ្គាមបានធ្វើឲ្យខ្វះខាតសារធាតុគីមីដែលផលិតចេញពីប្រេងកាត ដូចជាប្រេងស៊ីលីកូន និងអាម៉ូញាក់ ដែលជាគ្រឿងផ្សំមិនអាចខ្វះបានក្នុងការផលិតស្រោមអនាម័យ។ បញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់រោងចក្រប៉ុណ្ណោះទេ សូម្បីតែជីវភាពកម្មករក៏កំពុងជួបការលំបាកដែរ។ នៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជា កម្ពុជា មីយ៉ាន់ម៉ា និងវៀតណាម ការឡើងថ្លៃប្រេងសាំងបានធ្វើឲ្យការធ្វើដំណើរទៅធ្វើការកាន់តែពិបាក ដែលអាចបណ្តាលឲ្យសង្វាក់ផលិតកម្មទាំងមូលត្រូវយឺតយ៉ាវ និងខ្វះខាតទំនិញផ្គត់ផ្គង់ទៅកាន់ពិភពលោកក្នុងពេលដ៏ខ្លីខាងមុខ៕
ប្រែសម្រួល៖ ឈាង
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


