ព័ត៌មានជាតិ
ទុរេនស្រុកសំឡូត ពលរដ្ឋចុះទៅទិញដល់ចម្ការ ខណៈអ្នកលក់បន្តរអ៊ូលក់មិនសូវដាច់
រហូតមកដល់ដើមខែមិថុនានេះ កសិករនៅក្នុងស្រុកសំឡូត ក្នុងខេត្តបាត់ដំបងកំពុងមមាញឹកប្រមូលទិន្នផលផ្លែទុរេនប្រមាណជិត ៥០ ភាគរយ ហើយ ខណះទីផ្សារក្នុងស្រុកមានសន្ទុះខ្លាំងស្ទើរប្រមូលផលមិនទាន់។
ម្ចាស់ចម្ការទុរេនក្នុងស្រុកសំឡូត បានសម្តែងក្តីរីករាយ ដែលអតិថិជនមកពីជិតឆ្ងាយគ្រប់ទិសទី បានមកគាំទ្រផលិតផលក្នុង ស្រុកយ៉ាងសន្ធឹកសន្ធាប់ដល់ចម្ការ ខណះតម្លៃនៅប្រហាក់ប្រហែលឆ្នាំកន្លងទៅ។ ម្ចាស់ចម្ការមួយកន្លែងក្នុងចំណោមម្ចាស់ចម្ការផ្សេងទៀតនៅក្នុងស្រុកសំឡូតបានប្រាប់កម្ពុជាថ្មី ក្នុងសកម្មភាពមមាញឹកលក់ទុរេនតាំងពីថ្ងៃរហូតដល់ពេលល្ងាច ដែលលោកអះអាងថាមិនទាន់អស់មនុស្សផង។

បើទោះយ៉ាងនេះក្តី លោក រដ្ថា បានប្រាប់ថា លោកបានបេះថែមជាបន្តបន្ទាប់ ដើម្បីតម្រូវលើទីផ្សារក្នុងស្រុក ជាពិសេសតម្រូវសម្រាប់អតិថិជន ដែលកំពុងសម្រុកមកពេលនេះ ហើយក៏សម្រាប់អាជីវករលើកយកទៅលក់បន្តតាមស្រុកផងដែរ។ លោកថា “អតិថិជនភាគច្រើនក្រៅពីក្នុងខេត្តបាត់ដំបង គឺមានមកពីខេត្តបន្ទាយមានជ័យ ប៉ៃលិន ពោធិសាត់ និងសៀមរាប សូម្បីតែផ្លែសាវម៉ៅបេះមិនទាន់ផង”។
អ្នកស្រី សួន ថាន ជាអាជីវករខ្នាតតូចនៅក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង បានប្រាប់ថា នេះជាលើកទី២ហើយដែលអ្នកស្រីបានមកលើកយកទៅលក់បន្តនៅក្នុងស្រុកមោងឫស្សី ខណះម្ចាស់ចម្ការទុកប្រាក់កម្រៃឲ្យចំណេញក្នុង១គីឡូក្រាម១ពាន់រៀល គ្រាន់បានទ្រទ្រង់ជីវិភាពគ្រួសារប្រចាំថ្ងៃ។ ប៉ុន្តែអ្នកស្រីថា ការលក់របស់អ្នកស្រីលើកទី២នេះ គឺប្រឈម ក្នុងការលក់បន្តិចទម្រាំលក់អស់ស្ទើរមិនចំណេញ មិនដូចលើកទីមួយនោះទេ។
អ្នកស្រីលើកឡើងថា “អ្នកទិញគេសម្រុកទៅទិញដល់ចម្ការ ហើយគេបែរជាថាខ្ញុំយកទុរេននាំចូលមកលក់ បើទោះបីខ្ញុំប្រាប់ហេតុផលក៏ពួកគេមិនជឿដែរ។ អីចឹងលើកទី២ របស់ខ្ញុំនេះត្រូវខាតចុងខាតដើម ទុកបរិភោគក្នុងគ្រួសារសរុបជិត ២០ គីឡូក្រាម ហើយខ្ញុំក៏ឈប់ជួញទៀតដែរ”។

មិនខុសគ្នានេះដែរ អ្នកស្រី ឡឹម ធីម បានទៅលើកទុរេនយកមកលក់នៅក្នុងស្រុករុក្ខគីរី ប្រមាណ ៥០ គីឡូក្រាមក៏លក់ មិនសូវដាច់ដែរ ព្រោះអ្នកទិញគេថា អ្នកស្រីលក់ទុរេននាំចូលពីក្រៅស្រុក។ ខណៈអ្នកស្រីបានប្រាប់ក៏គេមិនជឿដែរ ដោយគ្មានអ្វីមួយសំអាង ដោយអ្នកស្រីបានអះអាងថាទុរេនដែលយកមកលក់នេះ គឺពិតជាទុរេនក្នុងស្រុកសំឡូតយ៉ាងពិតប្រាកដ”។
បើតាមតិមហាជនបានឲ្យដឹងថា បច្ចុប្បន្នអ្នកលក់បន្តពីម្ចាស់ចម្ការពិតជាប្រឈមក្នុងការលក់បន្ត ដោយសារតែបច្ចុប្បន្នមានចូលពីខាងកើត និងខាងលិចច្រើនកន្លងមក ហើយណាមួយគេបានឃើញការបង្ក្រាបពីសមត្ថកិច្ចលើបណ្តាញសង្គម យ៉ាងទូលំទូលាយ ពិសេសមកពីវៀតណាម ទើបអតិថិជនចង់បរិភោគពួកគេសម្រុកទៅដល់ចម្ការដើម្បីសុខភាពពួកគេ។
បើតាមមន្ត្រីនៃមន្ទីរកសិកម្មខេត្តបាត់ដំបងបានឲ្យដឹងថា ដើម្បីបញ្ចៀសការនាំចូលមកពីខាងកើត ក៏ដូចជាខាងលិចថាជាទុរេនសំឡូត ក្រោមការណែនាំរបស់ក្រសួងពាណិជ្ជកម្ម កន្លងមកមន្ទីរក៏បានធ្វើការត្រួតពិនិត្យជាបន្តបន្ទាប់ផងដែរលើការនាំចូល ហើយក៏បានចុះទៅណែនាំដល់ម្ចាស់ចម្ការឱ្យថែរក្សានូវគុណភាពផលិតផល ធ្វើយ៉ាងណាដើម្បីកុំឱ្យខូច (Brand Name)។

លោក ឈឹម វជិ្ជរ៉ា មន្ត្រីនៃមន្ទីរកសិកម្មខេត្តបាត់ដំបងបានបញ្ជាក់ថា មន្ទីរគ្រោងនឹងធ្វើការចុះបញ្ជីយីហោ (Brand Name) នៃទុរេនសំឡូតដើម្បីសម្គាល់ជាទុរេនស្រុកសំឡូតពិតប្រាកដ ជៀសវាងការក្លែងបន្លំពីក្រុមឈ្មួញខិលខូចមួយចំនួន ដែលលួចនាំចូលទុរេនពីខាងក្រៅមកលក់ថាជាទុរេនក្នុងស្រុក។
បើតាមមន្ទីរកសិកម្មខេត្តបាត់ដំបង ក្នុងខេត្តបាត់ដំបងមានផ្ទៃដីដាំដុះទុរេនប្រមាណ ១,២៩០ហិតា ក្នុងនោះផ្ទៃដីប្រមូលផលបាន ប្រមាណ ៤៦០ ហិតា ទទួលបានទិន្នផលសរុប ១៨.៥១០តោន និងបរិមាណផលសរុបប្រមាណ ៥,៥១៥តោន៕
អត្ថបទ÷សៅ សារិទ្ធ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


