ព័ត៌មានអន្ដរជាតិ
ប្រធានចារកម្មអ៊ុយក្រែន៖ មីស៊ីលកូរ៉េខាងជើងបាញ់គោលដៅច្បាស់ជាងមុន ព្រោះមានរុស្ស៊ីជួយ
ប្រទេសរុស្ស៊ី បានជួយធ្វើទំនើបកម្មយ៉ាងខ្លាំងលើការអភិវឌ្ឍមីស៊ីលបាលិស្ទិករយៈចម្ងាយខ្លីរបស់កូរ៉េខាងជើង ដែលប្រើក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។ នេះបើយោងតាមលោក Kyrylo Budanov ប្រធានទីភ្នាក់ងារស៊ើបការណ៍យោធាអ៊ុយក្រែន។

ថ្លែងនៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារទី១០ខែមិថុនា លោក Budanov បាននិយាយថា ការបញ្ជូនមីស៊ីល KN-23 ឬគេស្គាល់ថា Hwasong-11 របស់កូរ៉េខាងជើងដំបូងទៅកាន់រុស្ស៊ីគឺ «មានគុណភាពអន់» ហើយជារឿយៗមានដំណើរការខុសប្រក្រតីអំឡុងពេលប្រើប្រាស់។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានអះអាងថា ចាប់តាំងពីពេលនោះមក អ្នកឯកទេសរុស្ស៊ីបានធ្វើការកែប្រែជាច្រើនចំពោះមីស៊ីលទាំងនោះ ដោយធ្វើឲ្យពួកវាកំណត់គោលដៅត្រឹមត្រូវ និងទុកចិត្តបានជាងមុន។
លោក Budanov បានរៀបរាប់ថា «ដំបូងឡើយ ប្រហែលពាក់កណ្តាលនៃមីស៊ីលទាំងនេះ បានបាញ់ខុសគោលដៅរបស់ពួកវាបន្ទាប់ពីហោះចម្ងាយតែប៉ុន្មានគីឡូម៉ែត្រ ឬបានផ្ទុះនៅអំឡុងពេលហោះហើរ»។ លោក Budanov បានបន្ថែមថា បន្ទាប់ពីត្រូវបានកែសម្រួលដោយវិស្វកររុស្ស៊ី ឥឡូវនេះមីស៊ីលទាំងនោះបានបាញ់ចំគោលដៅយ៉ាងល្អ។
KN-23 គឺជាប្រព័ន្ធមីស៊ីលបាលិស្ទិកចល័តរយៈចម្ងាយខ្លី ដែលមានលក្ខណៈស្រដៀងទៅនឹងមីស៊ីល Iskander របស់រុស្ស៊ី។ កូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានផ្គត់ផ្គង់មីស៊ីលប្រភេទនេះរាប់សិបគ្រាប់ដល់រុស្ស៊ី ចាប់តាំងពីប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការយោធានៅឆ្នាំ២០២៣។
លោក Budanov ក៏បានព្រមានថា រុស្ស៊ី និងកូរ៉េខាងជើង ឥឡូវនេះកំពុងសហការគ្នាលើបច្ចេកវិទ្យាយោធាដ៏ទូលំទូលាយ រួមទាំងមីស៊ីលរយៈចម្ងាយឆ្ងាយ យន្តហោះគ្មានមនុស្សបើក និងអាវុធកងទ័ពជើងទឹកផងដែរ។

វិមានក្រឹមឡាំង មិនបានធ្វើអត្ថាធិប្បាយជាផ្លូវការលើការអះអាងរបស់លោក Budanov ទេ។ ទោះបីជាយ៉ាងណាក៏ដោយ ទាំងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង ធ្លាប់បានអះអាងជាសាធារណៈអំពីការកើនឡើងនូវទំនាក់ទំនងការពារជាតិ រួមទាំងកិច្ចព្រមព្រៀងគាំទ្រគ្នាទៅវិញទៅមក និងការដឹកជញ្ជូនអាវុធ។
សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត បានថ្កោលទោសម្តងហើយម្តងទៀតនូវការផ្ទេរអាវុធរបស់កូរ៉េខាងជើងទៅកាន់រុស្ស៊ី ថាជាការរំលោភលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ ទីក្រុងវ៉ាស៊ីនតោន ក៏បានសម្តែងការព្រួយបារម្ភផងដែរអំពីផលប៉ះពាល់នៃការទទួលបានបទពិសោធន៍ក្នុងសមរភូមិប្រយុទ្ធរបស់កូរ៉េខាងជើង ដើម្បីបង្កើនកម្មវិធីអាវុធរបស់ខ្លួន។
អ៊ុយក្រែន បានអំពាវនាវឲ្យសម្ព័ន្ធមិត្តរបស់ខ្លួនបង្កើនការអនុវត្តទណ្ឌកម្ម និងផ្តល់ប្រព័ន្ធការពារដែនអាកាសបន្ថែម ដើម្បីទប់ទល់នឹងការគំរាមកំហែងមីស៊ីល៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


