Connect with us

ព័ត៌មានជាតិ

ដូចការគ្រោងទុក ច្រកអានសេះ បើកនៅថ្ងៃព្រហស្បតិ៍ ត្រឹមតែ៣ម៉ោង

បានផុស

នៅ

ច្រកទ្វារព្រំដែនអានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានភាគីថៃសម្រេចបើកជាឯកតោភាគី ឲ្យអាជីវករ និងពលរដ្ឋទាំងពីរប្រទេស ឆ្លងកាត់មួយថ្ងៃក្នុងមួយសប្តាហ៍ គឺរៀងរាល់ថ្ងៃព្រហស្បតិ៍ ចាប់ពីម៉ោង៩និង០០នាទីព្រឹក ដល់ម៉ោង១២និង០០ថ្ងៃត្រង់ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នាន់ បូនេត ប្រធានច្រកព្រំដែនអានសេះ បានឱ្យដឹងនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះថា តាមការជូនដំណឹងរបស់ភាគីថៃ មកភាគីកម្ពុជា ថៃបានសម្រេចកាត់បន្ថយថ្ងៃបើកច្រកទ្វារព្រំដែនអានសេះ ពី២ថ្ងៃ ទៅ១ថ្ងៃក្នុង ១សប្តាហ៍ គឺបើករៀងរាល់ថ្ងៃព្រហស្បតិ៍ ពីម៉ោង ៩និង០០នាទីព្រឹក និងបិទនៅម៉ោង១២និង០០នាទីថ្ងៃត្រង់ ប៉ុណ្ណោះ។

លោកបន្តថា កន្លងទៅភាគីទាំង២បានសម្រេចបើកច្រកចំនួនពីរថ្ងៃ គឺថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍។ ដោយឡែកសម្រាប់ក្រុមអាជីវករនៅច្រកអានសេះ បានលើកឡើងថា ពួកគាត់មានការងឿងឆ្ងល់ចំពោះការរឹតត្បឹតកាន់តែខ្លាំងឡើង ហើយថា ថៃ តែងតែបង្កបញ្ហាមិនចេះចប់។ ប៉ុន្តែអាជ្ញាធរកម្ពុជា តែងតែធ្វើតាមការតម្រូវរបស់អាជ្ញាធរថៃនៅតំបន់នេះ៕

អត្ថបទ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​លើក​ទី១ ដែលកងទ័ព​ថៃបារម្ភ​​​ការ​ផ្សព្វផ្សាយ​​របស់​សារព័ត៌មានថៃ​​អាច​ប៉ះពាល់​ដល់​ការចរចា​ JBC ​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អគ្គិភ័យគួរឲ្យខ្លាច ឆាបឆេះចំណតយានយន្ត យ៉ាងសន្ធោសន្ធៅ នៅចិន

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

យន្តហោះ​ចម្បាំង​របប​សឹក​មីយ៉ាន់​ម៉ាមួយគ្រឿង ត្រូវកង​កម្លាំងប្រដាប់​អាវុធ​បាញ់​ទម្លាក់​នៅ​តំបន់​ Sagaing

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្យុះទី១ នឹងបន្តគ្របដណ្ដប់លើកម្ពុជា ដល់ថ្ងៃទី១៤មិថុនា

ព័ត៌មានជាតិ២៣ ម៉ោង មុន

សភាពការណ៍តាមព្រំដែន រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់កម្លាំងឱ្យបង្កើនការប្រុងប្រយ័ត្នពីការឈ្លានពានរបស់បច្ចាមិត្ត

Sokha Hotels

ព័ត៌មានពេញនិយម