ព័ត៌មានជាតិ
ច្រកអានសេះ បានបើកដំណើរការឡើងវិញ តែអាជីវករខ្មែរមិនសូវសប្បាយចិត្តទេ ព្រោះថៃរឹតបន្តឹងខ្លាំងពេក មិនដូចមុន
ច្រកទ្វារព្រំដែនអានសេះ ខេត្តព្រះវិហារ និងច្រកទ្វារព្រំដែនអានម៉ាថៃ ត្រូវបានបើកដំណើរការជាប្រក្រតីឡើងវិញហើយកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីបានបិទដោយឯកតោភាគីពីសំណាក់ទាហានព្រំដែនថៃ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ។ ប៉ុន្តែ ការបើកឡើងវិញនេះ បានធ្វើឱ្យអាជីវករខ្មែរហាក់មិនសប្បាយចិត្តខ្លាំងនោះទេ ដោយសារភាគីថៃរឹតបន្តឹងខ្លាំងពេកមិនដូចគ្រាមុនសោះ។

ក្រោយការបើកច្រកទ្វារព្រំដែននៃប្រទេសទាំងពីរកម្ពុជា-ថៃ (អានសេះ-អានម៉ា) នោះមក គេបានសង្កេតឃើញស្ថានភាពនៅច្រកទ្វារព្រំដែន មានលក្ខណៈល្អប្រសើរឡើងវិញ ដោយមានប្រជាពលរដ្ឋខ្មែរ និងថៃយ៉ាងច្រើនកុះករ បាននាំយកទំនិញគ្រប់ប្រភេទ ធ្វើចរាចរណ៍ដឹកជញ្ជូនឆ្លងកាត់ច្រកទ្វារព្រំដែនទៅវិញទៅមកយ៉ាងសស្រាក់សស្រាំ ដើម្បីផ្លាស់ប្តូរមុខទំនិញរវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជា-ថៃ និងក៏បានបង្ហាញឱ្យឃើញពីទំនាក់ទំនងយ៉ាងល្អប្រសើរ ដែលជាប្រទេសភូមិផងរបងជាប់គ្នា។ ប៉ុន្តែ ក្រុមអាជីវករ មិនសូវសប្បាយចិត្តប៉ុន្មាននោះទេ ព្រោះខាងទាហាថៃរឹតបន្តឹងខ្លាំងពេក ដូច្នេះហើយ ក្រុមអាជីវករស្នើសុំឱ្យថ្នាក់ដឹកនាំជួយជួបចរចាភាគីថៃបន្តទៀត ដើម្បីឱ្យពលរដ្ឋខ្មែរមានសិទ្ធិនាំចេញទំនិញដូចកាលគ្រាមុនផង។ ចំពោះសំណើរ សមត្ថកិច្ចកម្ពុជាក៏បានរាយការណ៍ជូនទៅថ្នាក់លើរួចរាល់ផងដែរ។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់សមត្ថកិច្ចកម្ពុជា ដែលប្រចាំការនៅច្រកអានសេះ។

អាជីវករដែលទិញផលអនុផលព្រៃឈើពីពលរដ្ឋ ហើយយកទៅលក់នៅច្រកអានសេះបានលើកឡើងថា ថៃបិទច្រកដោយឯកតោភាគី បន្ទាប់មកអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរបានជួបប្រជុំដោះស្រាយគ្នាដោយភាគីថៃស្នើឱ្យអាជីវករខ្មែរដឹកជញ្ជូនត្រឹមតែ១០ថង់ដែលមានតម្លៃត្រឹមតែ៥ម៉ឺនបាតចុះក្រោម និងត្រូវធ្វើលិខិតស្នាមពីអាជ្ញាធរស្រុកជាំក្សាន្ត ទើបគេព្រមឲ្យចូលទំនិញ។អាជីវករដដែលបន្តថា ថៃដាក់កំណត់បែបនេះ គឺរាងគៀបសង្កត់មកលើអាជីវករខ្មែរហើយ។ ប៉ុន្តែ ចំពោះទំនិញថៃមានដូចជា ឥវ៉ាន់ចាប់ហួយ មាន់ គ្រឿងសមុទ្រ និងទឹកសុទ្ធជាដើម ចូលមកខាងកម្ពុជាយ៉ាងរលូន ហើយមិនមានធ្វើលិខិតស្នាមអ្វីនោះទេ។

សូមជម្រាបថា ប្រជាពលរដ្ឋខ្មែរ តែងតែនាំយកកសិផល រួមទាំង អនុផលព្រៃឈើ ដែលបានមកពីការដាំដុះ និងការស្វះស្វែងរកក្នុងព្រៃ ដូចជា ផ្សិតប៉ក់ ស្វាយ កន្ធាង និងដើមទ័ល ជាដើម ដើម្បីយកទៅលក់នៅលើទីផ្សារនៃទឹកដីថៃ។ ចំណែក ខាងប្រជាពលរដ្ឋថៃ ក៏បាននាំចូលនូវទឹកបរិសុទ្ធ ស្រាបៀរ ឥវ៉ាន់ចាប់ហួយ សត្វមាន់រស់ និងគ្រឿងសមុទ្រ យកមកលក់នៅលើទីផ្សារនៃទឹកដីកម្ពុជាផងដែរ៕
ដោយ៖ ជុន កុសល
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
កីឡា៩ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


