Connect with us

ព័ត៌មានជាតិ

ត្រឹមម៉ោង៥៖៣០នាទី ថ្ងៃទី០៥ ខែសីហា ទ័ពកម្ពុជាបានរើបន្លាលួសចេញពីតំបន់អានសេះ ហើយគ្រឿងចក្ររបស់ថៃក៏ផ្អាកសកម្មភាព

បានផុស

នៅ

គិតត្រឹមម៉ោង៥៖៣០ នាទី ល្ងាចថ្ងៃទី០៥ ខែសីហា នេះ កងទ័ពកម្ពុជា បានរុះរើបន្លាលួសដែលកងទ័ពថៃបានរាយនៅតំបន់អានសេះកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ចំណែកគ្រឿងចក្រថៃ ក៏ត្រូវបានផ្អាកការធ្វើសកម្មភាពហើយ នៅ ក្រោយពីភាគីកម្ពុជា និងភាគីថៃប្រចាំការនៅតំបន់អានសេះ បានជួបពិភាក្សា និងចរចាគ្នា។  នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការក្រសួងការពារជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមរម្លឹកថា នៅវេលាម៉ោង១១ ថ្ងៃទី០៤ ខែសីហា ថៃបានចល័តកងកម្លាំងប្រដាប់អាវុធគ្រប់ដៃ រួមទាំងគ្រឿងចក្រធន់ធ្ងន់ចូលមកក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា និងថែមទាំងដឹកជញ្ជូនលូបេតុងចូលមកថែមទៀតផង។ នៅត្រង់ចំណុចដែលបញ្ជាក់បានថា​ តំបន់ច្រកអានសេះ គឺជាស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា គឺក្រសួងការពារជាតិកម្ពុជា ទើបតែរៀបចំដំណើរទស្សនកិច្ចដឹកនាំអនុពន្ធយោធាទៅកាន់តំបន់ច្រកអានសេះ ប្រកបដោយជោគជ័យកាលពីថ្ងៃទី៣០ខែកក្កដា កន្លងទៅ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ឱ្យដឹងថា នៅព្រឹកថ្ងៃទី០៥ ខែសីហា វេលាម៉ោង ៩:០៩ នាទី គ្រឿងចក្រថៃបានបន្ដកាយដី ហើយនៅម៉ោង ៩:៥០នាទី មានរថយន្ដថៃ ០១ គ្រឿងដឹកលេណដ្ឋានបេតុង ក្នុងនោះកង់ឡាននិង លូមកទម្លាក់នៅមុខប៉ុស្តិ៍របស់ខ្លួន។ នៅវេលាម៉ោង៩:៥៣ នាទី កម្លាំងកងទ័ពថៃបានបន្ដជីកលេណដ្ឋាន។ នៅវេលាម៉ោង ១០:៥៥នាទី គ្រឿងចក្រថៃមួយគ្រឿងទៀតបានមកឈូសឆាយនៅខាងក្រោយប៉ុស្តិ៍ប៉ូលីសចម្ងាយពីទីតាំងកងទ័ពកម្ពុជាប្រហែល ១៥ ម៉ែត្រនៅចំណុច និងបន្ដដាក់លូ និង កង់ឡាន ចូលលេណដ្ឋាន។

នេះជាសកម្មភាពចល័តទ័ពប្រដាប់អាវុធ និងគ្រឿងចក្ររបស់ថៃ កន្លងទៅ គឺរំលោភលើបទឈប់បាញ់ និងរំលោភបំពានបូរណភាពទឹកដីកម្ពុជា ជាសកម្មភាពដែលបំពានទៅនឹងបទឈប់បាញ់ ដែលជាគំនិតផ្ដួចផ្ដើមរបស់ប្រធានអាស៊ាន និងសហរដ្ឋអាមេរិក និងចិន ស្របពេលដែលកម្ពុជាអត់ធ្មត់គោរពយ៉ាងខ្ជាប់ខ្ជួនចំពោះបទឈប់បាញ់ដែលចូលជាធរមានកាលពីសប្ដាហ៍មុន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម