Connect with us

ព័ត៌មានជាតិ

ច្រកអានសេះ ថៃ សម្រេចជាឯកតោភាគី បើកឲ្យឆ្លងកាត់តែ៣ម៉ោងក្នុងមួយសប្ដាហ៍

បានផុស

នៅ

ច្រកទ្វារព្រំដែនអានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានភាគីថៃសម្រេចកាត់បន្ថយបើកដំណើរការដោយឯកតោភាគី ដោយបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់ត្រឹមមួយថ្ងៃក្នុងមួយសប្តាហ៍ គឺរៀងរាល់ថ្ងៃព្រហស្បតិ៍ ចាប់ពីម៉ោង៩និង០០នាទីព្រឹក ដល់ម៉ោង១២និង០០ថ្ងៃត្រង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នាន់ បូនេត ប្រធានច្រកព្រំដែនអានសេះ បានឱ្យដឹងនារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះថា តាមការជូនដំណឹងរបស់ភាគីថៃ មកភាគីកម្ពុជា ថៃបានសម្រេចកាត់បន្ថយថ្ងៃបើកច្រកទ្វារព្រំដែនអានសេះ ពី២ថ្ងៃ ទៅ១ថ្ងៃក្នុង ១សប្តាហ៍ គឺបើករៀងរាល់ថ្ងៃព្រហស្បតិ៍ ពីម៉ោង ៩និង០០នាទីព្រឹក និងបិទនៅម៉ោង១២និង០០នាទីថ្ងៃត្រង់ ប៉ុណ្ណោះ។

លោកបន្តថា កន្លងទៅភាគីទាំង២បានសម្រេចបើកច្រកចំនួនពីរថ្ងៃ គឺថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍។ ទោះជាយ៉ាងណាគេនៅរង់ចាំមើលថា តើព្រឹកស្អែកនឹងទំណើរការបើកនៅម៉ោងប៉ុន្មានឲ្យពិតប្រាកដ ព្រោះថៃតែងតែប្ដូរថ្ងៃបើកច្រកតាមតែអំពើចិត្ត៕

អត្ថបទ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម