ព័ត៌មានជាតិ
វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ត្រៀមបង្ហាញជំនាញ៣ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសលើកទី៨
ភ្នំពេញ ៖ វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) ត្រៀមដាក់តាំងបង្ហាញជំនាញចំនួន៣រួមមាន ជំនាញការផលិតនំ ជំនាញធុរកិច្ចភេសជ្ជៈ និងជំនាញបច្ចេកវិទ្យាព័ត៌មាន នៅក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ (TVET Day) លើកទី៨ ឆ្នាំ២០២៥ ដែលនឹងធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ថ្ងៃទី១៥-១៦ ខែមិថុនា។

លោកស្រី អ៊ូ ព្រំសុធារី នាយិការងវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានឱ្យដឹងថា TVET Day ជាទិវាដ៏សំខាន់មួយសម្រាប់សិស្ស និស្សិត ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់អាចមកចូលរួមទស្សនាការដាក់តាំងបង្ហាញពីស្នាដៃ មុខជំនាញផ្សេងៗជាច្រើនព្រមទាំងអាចជួបជជែកដោយផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ សិស្ស និស្សិតដែលមានបទពិសោធន៍បញ្ចេញស្នាដៃរបស់ខ្លួន ព្រមទាំងឱកាសផ្សេងៗជាច្រើនទៀត។

លោកស្រីនាយិការងវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានអំពាវនាវដល់សិស្សានុសិស្ស ប្រជាពលរដ្ឋទូទៅជាពិសេសគ្រួសារជនងាយរងគ្រោះហានិភ័យទាំងអស់មកចូលរួមទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ឱ្យបានច្រើនកុះករ។ ការចូលរួមទិវានេះ អ្នកចូលរួមនឹងទទួលបានចំណេះដឹងបន្ថែម ក៏ដូចជាទទួលបានឱកាសស្វែងយល់ពីជំនាញ ឱកាសការងារ ក៏ដូចជាឱកាសទំនាក់ទំនងជាមួយរោងចក្រសហគ្រាស ផងដែរ៕







-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


