ព័ត៌មានអន្ដរជាតិ
ក្ដៅៗ! ត្រាំ ប្រាប់ថា អាមេរិកនឹងចូលជួយការពារអ៊ីស្រាអែល បើអ៊ីរ៉ង់សងសឹក
យោងតាមការចុះផ្សាយរបស់ Fox News ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអះអាងថា ទីក្រុងវ៉ាស៊ីនតោននឹងលូកដៃចូលជួយអ៊ីស្រាអែល បើអ៊ីរ៉ង់ហ៊ានសងសឹកវិញ។ ការប្រកាសដូច្នេះ ធ្វើឡើងបន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លាលើប្រទេសអ៊ីរ៉ង់នាថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២៥នេះ។

អ្នកធ្វើបទបង្ហាញរបស់ Fox News លោក Bret Baier បាននិយាយថា ក្រោយបានជជែកជាមួយលោក ត្រាំ, មេដឹកនាំអាមេរិករូបនេះ នៅតែអះអាងថា ទីក្រុងវ៉ាស៊ីនតោនមិនពាក់ព័ន្ធនឹងការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់នោះទេ។ យ៉ាងណាមិញ លោក ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ៗថា អាមេរិកនឹងជួយការពារអ៊ីស្រាអែល បើពិតជាមានការវាយបកពីរដ្ឋាភិបាលក្រុងតេហេរ៉ង់។
ទន្ទឹមនោះ លោក ត្រាំ បានលើកឡើងថា «អ៊ីរ៉ង់មិនអាចមានគ្រាប់បែកនុយក្លេអ៊ែរបានទេ ហើយយើងសង្ឃឹមថានឹងត្រឡប់ទៅតុចរចាវិញ។ យើងនឹងរង់ចាំតាមដាន»។
យ៉ាងហោចណាស់ទីតាំងចំនួន៨សំខាន់ៗរបស់អ៊ីរ៉ង់ បានរងការវាយប្រហារដោយភាគីអ៊ីស្រាអែល ដែលមានដូចជា ទីក្រុង Tabriz, Kermanshah, Ilam, Arak, Natanz, Isfahan, Ahvaz និងរដ្ឋធានីតេហេរ៉ង់។ កងឆ្មាំបដិវត្តន៍ឥស្លាមរបស់អ៊ីរ៉ង់ (IRGC) បាននិយាយថា ពួកគេត្រៀមខ្លួនរួចរាល់ហើយដើម្បីវាយបក បើទោះជាមេទ័ពរបស់ខ្លួន លោក Hossein Salami ត្រូវបានសម្លាប់ដោយអ៊ីស្រាអែលក៏ដោយ។
ចំណែកឯក្រសួងការបរទេសអ៊ីរ៉ង់ ក៏ប្រកាសដែរថា ទីក្រុងតេហេរ៉ង់មានសិទ្ធិ «ស្របច្បាប់ និងត្រឹមត្រូវ» សម្រាប់ការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែល ក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយបន្ថែមថា បើគ្មានការបើកដៃពីអាមេរិក នោះអ៊ីស្រាអែលក៏នឹងមិនហ៊ានវាយប្រហារឡើយ។ ក្រសួងបានចេញសេចក្ដីថ្លែងការណ៍ថា «សកម្មភាពឈ្លានពានរបស់របប Zionist ប្រឆាំងនឹងអ៊ីរ៉ង់ មិនអាចត្រូវបានអនុវត្តដោយគ្មានការសម្របសម្រួល និងការអនុញ្ញាតពីសហរដ្ឋអាមេរិកនោះទេ។ ដូច្នេះហើយ រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលជាអ្នកគាំទ្រសំខាន់នៃរបបនេះ ក៏នឹងទទួលខុសត្រូវចំពោះផលប៉ះពាល់ និងផលវិបាកដ៏គ្រោះថ្នាក់នៃការប្រព្រឹត្តិរបស់របប Zionist ផងដែរ»៕
ដោយ៖ ឈាង
ចុចអាន៖ យ៉ាងហោចណាស់ទីតាំងចំនួន៨របស់អ៊ីរ៉ង់ រងការវាយប្រហារពីអ៊ីស្រាអែល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៩ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


