ព័ត៌មានអន្ដរជាតិ
Aljazeera៖ យ៉ាងហោចណាស់ទីតាំងចំនួន៨របស់អ៊ីរ៉ង់ រងការវាយប្រហារពីអ៊ីស្រាអែល
យោងតាមការចុះផ្សាយរបស់ Aljazeera នៅថ្ងៃទី១៣ខែមិថុនានេះ អ៊ីស្រាអែល បានធ្វើការវាយប្រហារ៥លើក លើទីតាំងយ៉ាងហោចណាស់ចំនួន៨របស់ប្រទេសអ៊ីរ៉ង់។

ទីតាំងដែលរងការវាយប្រហាររាប់រាយគ្រាប់ពីអ៊ីស្រាអែល មានដូចជា ទីក្រុង Tabriz, Kermanshah, Ilam, Arak, Natanz, Isfahan, Ahvaz និងរដ្ឋធានីតេហេរ៉ង់។ កងឆ្មាំបដិវត្តន៍ឥស្លាមរបស់អ៊ីរ៉ង់ (IRGC) បាននិយាយថា ពួកគេត្រៀមខ្លួនរួចរាល់ហើយដើម្បីវាយបកវិញ បើទោះជាមេទ័ពរបស់ខ្លួន លោក Hossein Salami ត្រូវបានសម្លាប់ដោយអ៊ីស្រាអែលក៏ដោយ។
សេចក្តីថ្លែងការណ៍របស់ IRGC បានសរសេរថា «ថ្វីបើមានឧក្រិដ្ឋកម្មដ៏ឃោរឃៅនេះក៏ដោយ ប្រទេសដ៏ថ្លៃថ្នូរ និងបដិវត្តន៍ជាតិរបស់អ៊ីរ៉ង់ … ត្រូវបានធានាដោយកងឆ្មាំបដិវត្តន៍ឥស្លាម អមជាមួយអាជ្ញាធរ និងទីភ្នាក់ងារចារកម្ម រួមជាមួយនឹងកងកម្លាំងប្រដាប់អាវុធ និងអ្នកប្រយុទ្ធដទៃទៀតនៃប្រជាជាតិឥស្លាម ត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានរបស់សត្រូវអ៊ីស្រាអែល»។
ទន្ទឹមនោះ ក្រសួងការបរទេសអ៊ីរ៉ង់ បានប្រកាសថា ទីក្រុងតេហេរ៉ង់មានសិទ្ធិ «ស្របច្បាប់ និងត្រឹមត្រូវ» សម្រាប់ការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែល ក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ។ ក្រសួងបានចេញសេចក្តីថ្លែងការណ៍មួយថា «ផលប៉ះពាល់ និងផលវិបាកដ៏គ្រោះថ្នាក់ និងដ៏ធំនៃការឈ្លានពានរបស់របប Zionist ប្រឆាំងនឹងប្រទេសកំណើតជាទីស្រឡាញ់របស់អ៊ីរ៉ង់ នឹងក្លាយជាការទទួលខុសត្រូវរបស់របបនេះ និងអ្នកគាំទ្រ។ សកម្មភាពឈ្លានពានរបស់របប Zionist ប្រឆាំងនឹងអ៊ីរ៉ង់ មិនអាចត្រូវបានអនុវត្តដោយគ្មានការសម្របសម្រួល និងការអនុញ្ញាតពីសហរដ្ឋអាមេរិកនោះទេ។ ដូច្នេះហើយ រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលជាអ្នកគាំទ្រសំខាន់នៃរបបនេះ ក៏នឹងទទួលខុសត្រូវចំពោះផលប៉ះពាល់ និងផលវិបាកដ៏គ្រោះថ្នាក់នៃការប្រព្រឹត្តិរបស់របប Zionist ផងដែរ»។

សូមជម្រាបជាថ្មីថា អ៊ីស្រាអែល បានបើកប្រតិបត្តិការ «Rising Lion» វាយប្រហារតាមអាកាសលើប្រទេសអ៊ីរ៉ង់ ហើយលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ បានអះអាងថា ចំណាត់ការនេះ នឹងបន្តធ្វើក្នុងរយៈពេលជាច្រើនថ្ងៃទៅមុខទៀត ដរាបណាលែងមានការគំរាមកំហែងនុយក្លេអ៊ែរ និងយោធាពីទីក្រុងតេហេរ៉ង់។ យ៉ាងណាមិញ សហរដ្ឋអាមេរិកដែលជាដៃគូដ៏ល្អរបស់អ៊ីស្រាអែល បានចេញមុខបញ្ជាក់ថា ខ្លួនពុំមានការជាប់ពាក់ព័ន្ធនឹងការវាយប្រហារមួយនេះឡើយ ពោលគឺសកម្មភាពនេះជាប្រតិបត្តិការឯកតោភាគីរបស់អ៊ីស្រាអែលប៉ុណ្ណោះ ដោយហាមមិនឲ្យអ៊ីរ៉ង់កំណត់គោលដៅលើផលប្រយោជន៍ ឬបុគ្គលិករបស់អាមេរិកនោះទេ៕
ដោយ៖ ឈាង
ចុចអាន៖ អ៊ីរ៉ង់ប្រកាសសងសឹកយ៉ាងចាស់ដៃបំផុតលើអ៊ីស្រាអែល និងអាមេរិក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


