ព័ត៌មានជាតិ
ភ្នំពេញមានរោងចក្រផលិតទឹកស្អាត ៦ កន្លែងសមត្ថភាពផលិតបានប្រមាណ ១ លានម៉ែត្រគូបក្នុងមួយថ្ងៃ
លោក ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឲ្យដឹងថា បច្ចុប្បន្ននេះនៅរាជធានីភ្នំពេញ មានរោងចក្រផលិតទឹកស្អាតចំនួន ៦ ដែលមានសមត្ថភាពផលិតទឹកស្អាតបានប្រមាណ ១ លានម៉ែត្រគូបក្នុងមួយថ្ងៃ។
លោក ឡុង ណារ៉ូ បានគូសបញ្ចាក់ថា នៅត្រឹមឆ្នាំ ២០២៧ រដ្ឋាករទឹកភ្នំពេញ គ្រោងនឹងពង្រីកការផ្គត់ផ្គង់ទឹកស្អាតគ្របដណ្ដប់ឲ្យបាន ១០០% នៅរាជធានីភ្នំពេញ។

«បើមើលលើការងារផ្គត់ផ្គង់ទឹកស្អាតនៅសល់ខណ្ឌចំនួន ៣ ទៀតនៅជាយក្រុង មានខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល និងខណ្ឌដង្កោ»។
លោក ឡុង ណារ៉ូ បានថ្លែងបញ្ជាក់ថា ខណ្ឌពោធិ៍សែនជ័យកំពុងពង្រីក និងខណ្ឌដង្កោក៏កំពុងពង្រីក ខណៈខណ្ឌកំបូលបានពង្រីកគ្របដណ្តប់ស្ទើរ ១០០% ក្រោយដំណើរការរោងចក្របឹងធំកាលពីខែ ១១ ឆ្នាំ ២០២៤ ដែលធ្វើឲ្យខណ្ឌកំបូលដោះស្រាយបានលឿនការផ្គត់ផ្គង់ទឹកស្អាត។
ផ្ទៃសេវាគ្រប់ដណ្តប់ទឹកស្អាតនៅរាជធានីភ្នំពេញមានភាពធំទូលាយ ប៉ុន្តែរបាយប្រជាជនរស់នៅមិនស្មើគ្នាពេញលេញនោះទេ។ នៅរាជធានីភ្នំពេញការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាជនបានជាង ៩០% នៅសល់ជាង ៧% ទៀតដែលត្រូវការដោះស្រាយហើយក៏មិនស្រួលដែរ ដោយសាររប៉ាយប្រជាជនរស់នៅឆ្ងាយៗពីគ្នា។ លោក ឡុង ណារ៉ូ បញ្ជាក់បន្ថែម។
តាមផែនការក្នុងឆ្នាំ ២០២៧ រដ្ឋាករទឹកគ្រោងពង្រីកសេវាផ្គត់ផ្កង់ឲ្យបាន ១០០% ដល់ប្រជាជនរស់នៅរាជធានីភ្នំពេញដែលនឹងទទួលទឹកស្អាតប្រើប្រាស់ពីរដ្ឋាករទឹកភ្នំពេញ លើកលែងតែទីតាំងដែលទទួលបានសេវាពីប្រតិបត្តិករឯកជន។
រដ្ឋាករទឹករាជធានីភ្នំពេញ កំពុងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣ ដែលមានសមត្ថភាពផលិតទឹកស្អាត ១៩៥ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលបច្ចុប្បន្ននេះសាងសង់សម្រេចបានប្រមាណ ២៥%។
តាមផែនការរោងចក្រនេះ នឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅឆ្នាំ២០២៧ ដើម្បីបង្កើនការផលិតទឹកស្អាតក្នុងរាជធានីភ្នំពេញឱ្យបាន ១.២លានម៉ែត្រគូបក្នុងមួយថ្ងៃ ឆ្លើយតបទៅនឹងតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅក្រុងតាខ្មៅ៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


