ព័ត៌មានជាតិ
ពលរដ្ឋថៃសម្រុកចេញពីកម្ពុជា ខណៈអាជីវករខ្មែរលក់ដូរក្នុងផ្សាររុងគ្លឿថយចុះច្រើន
អាជីវករខ្មែរ ដែលតែងតែឆ្លងដែនពេលព្រឹក វិលល្ងាច តាមច្រកអន្តរជាតិប៉ោយប៉ែត នាខេត្តបន្ទាយមានជ័យ ទៅលក់ដូរនៅផ្សាររុងរឿងប្រទេសថៃ មានចំនួនតិចខុសពីធម្មតា ខណៈពលរដ្ឋថៃដែលធ្លាប់មកប្រកបរបរ និងរស់នៅកម្ពុជា បានសម្រុកចេញទៅប្រទេសខ្លួនវិញយ៉ាងច្រើនកុះករខុសពីធម្មតា នៅព្រឹកថ្ងៃទី ១៤ ខែមិថុនា នេះ។

ភាពមិនប្រក្រតីនេះ បានកើតឡើងស្របពេលដែល គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC) បានបើកកិច្ចប្រជុំ នៅថ្ងៃទី១៤ ខែមិថុនា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ បន្ទាប់ពីខកខានអស់រយៈពេល ១២ ឆ្នាំមកហើយ។

តាមមន្ត្រីនគរបាលអន្តោវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឱ្យដឹងថា ចាប់តាំងពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត បើកដំណើរការនៅវេលាម៉ោង ៩ព្រឹក គឺមានអាជីវករខ្មែរចេញទៅប្រកបរបររកស៊ីនៅទឹកដីថៃក្នុងផ្សាររុងរឿងមានចំនួនតិចមិនដល់ ២០០០ នាក់ទេគឺខុសពីធម្មតា។ មន្រ្តីនគរបាលបានថ្លែងប្រាប់ថា៖« អាជីវករខ្មែរតែងតែចេញចូលទៅប្រកបរបរក្នុងទឹកដីថៃគឺមានចំនួនពី ៩ ០០០ ទៅ ១០,០០០ នាក់។ ប៉ុន្តែថ្ងៃនេះ គិតចាប់ពីម៉ោង ៩ព្រឹកក ដល់ម៉ោង ១១៖៣០ នាទី គឺមានអាជីវករខ្មែរតែចំនួន ១៥៧១ នាក់ក្នុងនោះមានស្រីចំនួន ៩៨៤ នាក់តែប៉ុណ្ណោះ ដែលចូលទៅលក់នៅថៃ»។

គួរឱ្យកត់សម្គាល់មួយទៀតនោះ ពលរដ្ឋថៃដែលធ្លាប់ឆ្លងចូលទឹកដីកម្ពុជាតាមរយៈច្រកត្រួតពិនិត្យលិខិតឆ្លងដែន(ប៉ាស្ព័រ) និង ប័ណ្ណព្រំដែន មានការថយចុះយ៉ាងច្រើន។ មន្រ្តីដដែលប្រាប់ថា៖«ជាមធ្យមពលរដ្ឋថៃឆ្លងចូលកម្ពុជាចន្លោះពី ២០០០ ទៅ ៣០០០ នាក់ ក្នុងមួយថ្ងៃ ស្រាប់តែថ្ងៃនេះពលរដ្ឋថៃចេញពីកម្ពុជាច្រើនឯចូលមកវិញមានចំនួនតិច»។ មន្ត្រីច្រកទ្វារបានឱ្យដឹងទៀតថា ការប្រែប្រួលចំនួនអាជីវករខ្មែរក៏ដូចជាប្រជាពលរដ្ឋថៃក្នុងការចេញចូលនេះគឺជា ចំណុចមួយដែលគួរឱ្យគាត់សម្គាល់ដែលកន្លងមកគឺមិនធ្លាប់មានទេនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះ។

គួរជម្រាបថា ភាពមិនប្រក្រតីនៅតាមព្រំដែន កើតឡើងបន្ទាប់ពីទាហានថៃបានវាយឆ្មក់បាញ់ប្រហារមកលើទាហានខ្មែរ នៅតំបន់មុំបី ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ជម្លោះព្រំដែនទ្វេភាគី កំពុងមានភាពតានតឹងមិនទាន់ថយកម្តៅនៅឡើយទេ ខណៈកម្ពុជាប្រកាន់ជំហររកផ្លូវសន្តិសភាព និងគោរពច្បាប់អន្តរជាតិ ។ ប៉ុន្តែភាគីថៃ ជាពិសេសក្រុមយោធា បានប្រកាសចង់ធ្វើសង្គ្រាម និងទាត់ចោលទាំងស្រុងនូវច្បាប់អន្តរជាតិ បើទោះបីជាកម្ពុជាបបួលឡើងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក៏ដោយ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


