កីឡា
ក្លិប បឹងកេត ទទួលបានដៃគូឧបត្ថម្ភធំថ្មីគឺ ក្រុមហ៊ុន K9WIN INVESTMENT
នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ សមាគមក្លិបកីឡាបាល់ទាត់បឹងកេត បានប្រកាសជាផ្លូវការអំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូឧបត្ថម្ភធំជាមួយ ក្រុមហ៊ុន K9WIN INVESTMENT ក្នុងគោលបំណងឧបត្ថម្ភគាំទ្រថវិកា ទ្រទ្រង់ដល់និរន្តរភាពរបស់ក្លិបបាល់ទាត់បឹងកេត ដើម្បីចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់នានា តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល១រដូវកាល (២០២៥-២០២៦)។

លោកស្រី ពុធ ធីតា ប្រធានក្លិបបាល់ទាត់បឹងកេតបានមានប្រសាសន៍ថា ៖«នាងខ្ញុំមានអារម្មណ៍រំភើបរីករាយជាទីបំផុត ជាពិសេសក្នុងថ្ងៃនេះ ក្លិបបាល់ទាត់បឹងកេត បានក្លាយជាដៃគូសហការឧបត្ថម្ភធំ ជាមួយនឹងក្រុមហ៊ុន K9WIN INVESTMENT ក្នុងការចូលរួមចំណែកលើកស្ទួយវិស័យកីឡានៅក្នុងព្រះរាជាណាចក្រកម្ពុជា»។

លោកស្រីបានសង្កត់ធ្ងន់ផងដែរថា ៖«ដូចអ្នកទាំងអស់គ្នាបានដឹងហើយថា នាងខ្ញុំធ្លាប់តែងបាននិយាយ និងផ្តល់កិច្ចសម្ភាសជាច្រើនកន្លងមកទៅកាន់សារព័ត៌មាន អំពីភាពមិនអាចខ្វះបាន និងចាំបាច់បំផុតសម្រាប់ដំណើរការក្លិបបាល់ទាត់បាន គឺក្រុមហ៊ុនឧបត្ថម្ភ ដែលជាសសរទ្រូងដ៏សំខាន់សម្រាប់និរន្តរភាពក្លិប»។

លោកស្រីបន្ថែម បច្ចុប្បន្នមិនថាតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ដែលជួបជាមួយបញ្ហាហិរញ្ញវត្ថុ វាគឺកើតឡើងទូទាំងពិភពលោក ដែលភាគច្រើនគឺជួបវិបត្តិក្ស័យធន និងឈានទៅដល់ការបិទក្លិបទាំងស្រុង។

ជាចុងក្រោយ លោកស្រីបានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន K9WIN INVESTMENT និងបង្ហាញជំនឿចិត្តយ៉ាងមុតមាំតាមរយៈ ពិធីចុះហត្ថលេខាជាដៃគូឧបត្ថម្ភធំរវាង ក្លិបបាល់ទាត់បឹងកេត និងក្រុមហ៊ុន K9WIN INVESTMENT សមាគមក្លិបបាល់ទាត់បឹងកេត នឹងប្តេជ្ញាបន្តប្រកួតប្រជែងឱ្យកាន់តែខ្លាំងជាងមុន ដើម្បីដណ្តើមយកពានរង្វាន់នានា៕








-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៤ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៤ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន