សន្តិសុខសង្គម
យុវជនម្នាក់ស្លាប់ ក្នុងហេតុការណ៍ភ្លើងឆេះផ្ទះ
យុវជនម្នាក់បានស្លាប់នៅក្នុងហេតុការណ៍អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ដែលបានកើតឡើងនាវេលាម៉ោង ២១:៤៥នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ជីន ចាន់ថន ភេទប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។ ក្នុងហេតុការណ៍បណ្តាលឲ្យជនរងគ្រោះឈ្មោះ រីន វ៉ាន់ថង ភេទប្រុស អាយុ ១៤ឆ្នាំ ត្រូវជាកូនប្រុសបង្កើតស្លាប់ ពេលកំពុងដេកនៅលើផ្ទះ។



ហេតុការអគ្គិភ័យឆេះផ្ទះខាងលើ បានបំផ្លាញទ្រព្យសម្បត្តិនិងសម្ភារៈរួមមាន៖ ផ្ទះសាងសង់អំពីឈើជញ្ជាំងក្តារប្រក់ស័ង្កសី មានមានទំហំ ៧ ម៉ែត្រ × ៨ ម៉ែត្រ ម៉ូតូ ចំនួន ២ គ្រឿង ស្រូវ ឈើគ្រឿងផ្ទះមួយសម្រាប់ដែលដាក់នៅក្រោមផ្ទះ អង្ករ សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ត្រូវឆេះខូចខាតទាំងស្រុង សរុបជាទឹកប្រាក់ ប្រមាណ ចំនួន ១៥ ០០០ ដុល្លារ (មួយម៉ឺនប្រាំពាន់ដុល្លាអាមេរិក)។
ប្រភពដដែលបានបន្តឱ្យដឹងថា មូលហេតុដែលបង្កឱ្យកើតមានអគ្គិភ័យនេះឡើង គឺបណ្តាលមកពីផ្ទុះឆ្លងចរន្តភ្លើងអគ្គិសនី។ ជាក់ស្ដែង នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ក្រុមគ្រួសារជនរងគ្រោះខាងលើ កំពុងរៀបចំធ្វើពិធីបុណ្យសពជូនកូនប្រុស ដែលរងគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះផ្ទះ កាលពីយប់ផងដែរ៕
អត្ថបទ៖ ប្រុញ វិធិន

-
នយោបាយ៦ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៦ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកស្លាប់និងរបួសនៅអ៊ីស្រាអែលកើនឡើងយ៉ាងគំហុក ខណៈអ៊ីរ៉ង់បាញ់ស្រោចមីស៊ីល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ងាកចេញពីព្រំដែនកម្ពុជា-ថៃ ទៅមើលការកសាងផ្លូវក្រវាត់ព្រំដែនកម្ពុជា-វៀតណាម សម្រេចបានអ្វីខ្លះ?