Connect with us

ព័ត៌មានជាតិ

គណៈកម្មការកំណែទម្រង់ ផ្សព្វផ្សាយ​​ពី​ការ​​ផ្តល់​​សេវារដ្ឋបាលវិស័យសាធារណៈការ​​ និង​ដឹកជញ្ជូន ដល់​មន្រ្តីថ្នាក់ក្រោមជាតិ

បានផុស

នៅ

មន្រ្តី​គណៈកម្មការដឹកនាំកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ​ដល់​មន្រ្តីថ្នាក់ក្រោមជាតិ ​លើការ​​ផ្តល់​​សេវារដ្ឋបាលវិស័យសាធារណៈការ​​ និង​ដឹកជញ្ជូន​​។

សិក្ខាសាលាផ្សព្វផ្សាយរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ១៩-២០ ខែមិថុនា ឆ្នាំ២០២៥ ​រៀបចំឡើង​ក្រោមអធិបតី លោក សួន រចនា រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការដឹកនាំកំណែទម្រង់ វិមជ្ឈការនិងវិសហមជ្ឈការ និងលោក ស្រេង សុភាព អភិបាលខេត្តស្តីទី តំណាង​រដ្ឋបាលខេត្តចំនួន ៨ រួមមាន ខេត្តក្រចេះ ព្រះវិហារ ត្បូងឃ្មុំ កំពង់ចាម រតនគិរី មណ្ឌលគិរី ក្រចេះ ព្រៃវែង និងខេត្តស្ទឹងត្រែង និង ការិយាល័យច្រក.នៃរដ្ឋបាលក្រុង ស្រុក ចំនួន ៦៥ នៅសាលមហោស្រពខេត្តក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សួន រចនា រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការនៃគណៈកម្មការដឹកនាំកំណែទម្រង់ វិមជ្ឈការនិងវិសហមជ្ឈការបានបញ្ជាក់ថា ការរៀបចំសិក្ខាសាលានាពេលនេះមានសារៈសំខាន់ណាស់ ក្នុងគោលបំណងផ្សព្វផ្សាយ និងបណ្តុះបណ្តាលដល់មន្ត្រីអនុវត្តមុខងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ។

ក្នុង​សិក្ខាសាលា ​បាន​ផ្សព្វផ្សាយនិង​បណ្តុះបណ្តាល​ពី​ការផ្តល់សេវារដ្ឋបាលវិស័យសាធារណការ និងដឹកជញ្ជូន ដែលក្នុង​នោះ​​រួមមាន៖ ទី១-លក្ខណៈបច្ចេកទេសនៃប្រភេទយានជំនិះ ទី២-ការចុះបញ្ជី​យានយន្ត ប្តូរទុតិយតា តតិយ​តាបណ្ណ​សម្គាល់ និងផ្លាកលេខយានយន្ត ទី៣-ការត្រួតពិនិត្យបច្ចេកទេស និងការចុះបញ្ជីនាវានៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ទី៤-ការផ្សព្វផ្សាយច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និងអត្ថប្រយោជន៍ការ ដឹកជញ្ជូនតាមផ្លូវទឹក និងទី៥-ផ្សព្វផ្សាយច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម