ព័ត៌មានអន្ដរជាតិ
ទេសចរណ៍ខេត្តស្រះកែវថៃ រងផលប៉ះពាល់ពីការបិទព្រំដែនជាមួយកម្ពុជា
ការបិទព្រំដែន និងកំណត់ម៉ោងចេញចូលជាឯកតោភាគីរបស់យោធាថៃ ដែលទាក់ទាញចំណាត់ការដូចគ្នាពីកម្ពុជា បានបង្កជាផលប៉ះពាល់ដល់វិស័យទេសចរណ៍ខេត្តស្រះកែវរបស់ថៃ ដែលកត់ត្រាពីការធ្លាក់ចុះនៃចំនួនភ្ញៀវ និងអត្រាស្នាក់នៅសណ្ធាគារ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation ថ្ងៃសៅរ៍នេះ។

ផលប៉ះពាល់ទេសចរណ៍មិនសូវធ្ងន់ធ្ងរទេ នៅខេត្ត Ubon Ratchathani ដោយមានការរំខានតិចតួចដល់ទិសដៅក្នុងតំបន់។ នៅខេត្តស្រះកែវ ផលប៉ះពាល់ខ្លាំងនៅស្រុកអារញ្ញប្រាថេត ដែលអត្រាស្នាក់នៅសណ្ឋាគារជាមធ្យមបានធ្លាក់ចុះ។ ជាចម្បង វាបណ្ដាលមកពីការធ្លាក់ចុះនៃទេសចរថៃ និងឥណ្ឌូណេស៊ី ដែលត្រៀមចូលកម្ពុជា ដោយសារតែការរំខានការធ្វើដំណើរ។
បើតាម The Nation ភ្ញៀវទេសចរកម្ពុជាដែលទៅលេងថៃ ក៏បានធ្លាក់ចុះចំនួន ៤៣ ភាគរយ ចាប់តាំងពីការបិទព្រំដែនកើតឡើងនៅដើមខែនេះ ដោយជាមធ្យមចំនួនប្រចាំថ្ងៃ បានធ្លាក់ចុះពី ១ ៥០០ នាក់ មកត្រឹម ១ ២០០ នាក់។
គួរគូសបញ្ជាក់ថា កម្ពុជាជាប្រភពដ៏សំខាន់មួយសម្រាប់ទេសចរណ៍ថៃ។ យោងតាមអាជ្ញាធរទេសចរណ៍ថៃ (TAT) ក្នុងឆ្នាំ ២០២៤ មានភ្ញៀវទេសចរកម្ពុជាប្រមាណ ៥៥៣ ០៦០ នាក់ ទៅលេងប្រទេសថៃ ធ្លាក់ចុះ ៥ ភាគរយ។ ចំនួនភ្ញៀវទេសចរកម្ពុជាប្រចាំថ្ងៃ ក៏បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៥ ប្រមាណ ១៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។
ការិយាល័យ TAT នៅខេត្ត Ubon Ratchathani, Surin, Sa Kaeo, និង Trat បានរាយការណ៍ថា មិនមានវិធានការសន្តិសុខពិសេសដើម្បីឆ្លើយតបទៅនឹងការបិទព្រំដែនទេ ដោយសារវិធានការត្រួតពិនិត្យព្រំដែនយ៉ាងតឹងរ៉ឹងបានអនុវត្តរួចហើយ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


