ព័ត៌មានអន្ដរជាតិ
អាមេរិក វាយប្រហាររោងចក្រនុយក្លេអ៊ែរ ៣កន្លែងនៅអ៊ីរ៉ង់
ប្រមុខសេតវិមាន ដូណាល់ ត្រាំ បានបញ្ជាក់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក កម្ទេចទីតាំងនុយក្លេអ៊ែរចំនួនបីនៅក្នុងប្រទេសអ៊ីរ៉ង់។

លោកបញ្ជាក់រឿងនេះនៅលើបណ្តាញសង្គម Truth Social ដោយសរសេរថា «យើងបានបញ្ចប់ការវាយប្រហារដោយជោគជ័យ លើទីតាំងនុយក្លេអ៊ែរចំនួនបីក្នុងប្រទេសអ៊ីរ៉ង់ រួមមាន Fordow, Natanz និង Esfahan ហើយឥឡូវនេះ យន្តហោះទាំងអស់កំពុងស្ថិតនៅក្រៅលំហអាកាសអ៊ីរ៉ង់»។
មិនយូរប៉ុន្មានក្រោយមក លោកត្រាំក៏បង្ហោះសារមួយទៀត ដោយអះអាងថា រោងចក្រនុយក្លេអ៊ែរ Fordo គឺទៅបាត់ហើយ។

ជុំវិញការវាយប្រហារនេះ មន្ត្រីអាមេរិកម្នាក់បានឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែក B-2 ក៏បានចូលរួមដែរ។ ដូចការគិតមែន យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-2 របស់អាមេរិក បានចល័តទៅកាន់ទឹកដីកោះ Guam ធ្វើឲ្យគេប៉ាន់ស្មានថា យន្តហោះនេះអាចនឹងចូលរួមក្នុងការវាយប្រហារលើអ៊ីរ៉ង់ហើយ។
អ៊ីរ៉ង់ ក៏ទទួលស្គាល់ការវាយប្រហារនេះដែរ ដោយអ្នកនាំពាក្យភ្នាក់ងារគ្រប់គ្រងវិបត្តិខេត្ត Qom លោកMorteza Heydari និយាយថា រោងចក្រនុយក្លេអ៊ែរ Fordo ពិតជារងការទម្លាក់គ្រាប់បែកពីអាកាសមែន។

ចំណែកលោក Akbar Salehi អនុប្រធានផ្នែកសន្តិសុខនៃទីក្រុង Isfahan និយាយថា «ការផ្ទុះជាច្រើនលើកត្រូវបានឮនៅរោងចក្រ Natanz និង Isfahan ហើយយើងបានឃើញការវាយប្រហារនៅទីនោះ»។
សូមជម្រាបថា ស្ថិតនៅចម្ងាយប្រហែល៩៦គីឡូម៉ែត្រ ភាគខាងត្បូងរដ្ឋធានី តេហេរ៉ង់, រោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនៅ Fordo គឺស្ថិតនៅក្នុងតំបន់ភ្នំមួយ ជិតទីក្រុង Qom។ រោងចក្រក្រោមដីនេះ មានផ្លូវរូងក្រោមដីសំខាន់ចំនួនពីរដែលប្រើសម្រាប់បង្កើនសារធាតុអ៊ុយរ៉ាញ៉ូម ក៏ដូចជាបណ្តាញផ្លូវរូងក្រោមដីតូចៗផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ព្រមានថា បើអាមេរិកបាញ់នុយក្លេអ៊ែរឬផ្លាស់ប្តូររបបនៅ អ៊ីរ៉ង់ នឹងបង្កមហន្តរាយធំធេង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


