ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមានថា បើអាមេរិកបាញ់នុយក្លេអ៊ែរឬផ្លាស់ប្តូររបបនៅ អ៊ីរ៉ង់ នឹងបង្កមហន្តរាយធំធេង
សង្គ្រាមអ៊ីស្រាអែល-អ៊ីរ៉ង់ មិនទាន់មើលឃើញសញ្ញាធូរស្រាលឡើង ហើយអ្វីដែលកាន់តែបារម្ភគឺថា ២សប្តាហ៍ទៀតនឹងក្លាយជាពេលដ៏សំខាន់ក្នុងការសម្រេចចិត្តរបស់អាមេរិក តើខ្លួនត្រូវលូកដៃដែរឬក៏អត់? យ៉ាងណា ពេលនេះរុស្ស៊ី បានព្រមានចំៗលោក ដូណាល់ ត្រាំ ថា អ៊ីរ៉ង់មិនអាចផ្លាស់ប្តូររបបបានឡើយ ហើយការធ្វើឃាតមេដឹកនាំកំពូលរបស់ប្រទេសនេះ នឹងបង្កឲ្យមានមហន្តរាយយ៉ាងធំធេង។

ក្នុងបទសម្ភាសជាមួយ Sky News នៅថ្ងៃសុក្រទី២០ខែមិថុនាឆ្នាំ២០២៥ អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov និយាយថា ការធ្វើឃាតលោក Ayatollah Ali Khamenei និងការផ្លាស់ប្តូររបបក្នុងប្រទេសអ៊ីរ៉ង់ ប្រៀបបាននឹងការបើកប្រអប់នៃគ្រោះមហន្តរាយ បង្កជាវិនាសកម្មធំធេង។ ទង្វើបែបនោះ នឹងបង្កឲ្យមានសកម្មភាពនិងការឆ្លើយតបពីក្នុងប្រទេសអ៊ីរ៉ង់ ចំណែករុស្ស៊ីក៏ជំទាស់ដាច់ខាតផងដែរ។
ដោយឡែក ក្នុងបទសម្ភាសជាមួយសារព័ត៌មាន TASS របស់រុស្ស៊ីឯណោះវិញ លោក Peskov ក៏ព្រមានទៅលោកត្រាំដែរថា ការប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់អាមេរិកនៅតំបន់មជ្ឈិមបូព៌ា នឹងនាំឲ្យមានផលវិបាកដ៏មហន្តរាយ ហើយវានឹងទាញស្ថានការណ៍ឲ្យរាលដាលក្លាយជាសង្គ្រាមពេញតំបន់ទាំងមូល។

ទោះបីជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បានបំភ្លឺរួចហើយថា ការផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់ មិនមែនជាគោលបំណងនៃយុទ្ធនាការយោធារបស់អ៊ីស្រាអែលនោះទេ តែលោកចាត់ទុកថាវាជា «លទ្ធផល»។ ការផ្លាស់ប្តូរណាមួយនៅក្នុងការដឹកនាំរបស់អ៊ីរ៉ង់ត្រូវតែកំណត់ដោយប្រជាជនអ៊ីរ៉ង់ មិនមែនដោយអ៊ីស្រាអែលឡើយ។
លោកបន្តថា «បញ្ហានៃការផ្លាស់ប្តូររបប ឬការដួលរំលំនៃរបបនេះ គឺជាបញ្ហាចម្បង និងសំខាន់បំផុតសម្រាប់ប្រជាជនអ៊ីរ៉ង់។ នោះហើយជាមូលហេតុដែលខ្ញុំមិនចាត់ទុកវាជាគោលដៅ។ វាអាចជាលទ្ធផល ប៉ុន្តែវាមិនមែនជាគោលដៅដែលបានបញ្ជាក់ ឬផ្លូវការឡើយ»។

សូមជម្រាបជាថ្មី អ៊ីស្រាអែល បានបើកប្រតិបត្តិការ «Risisng Lion» កាលពីថ្ងៃសុក្រទី១៣ខែមិថុនាឆ្នាំ២០២៥ ដោយបាញ់មីស៊ីលលើទីក្រុងតេហេរ៉ង់ ក្នុងគោលបំណងកម្ទេចកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
អ៊ីស្រាអែលបញ្ជាក់ថា ខ្លួនគ្មានជម្រើសផ្សេងក្រៅពីវាយអ៊ីរ៉ង់ឡើយ ព្រោះប្រទេសនេះ កំពុងស្ថិតនៅលើផ្លូវឈានឆ្ពោះទៅរកការផលិតបានគ្រាប់បែកនុយក្លេអ៊ែរហើយ។ យ៉ាងណា អ៊ីរ៉ង់បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នេះ និងអះអាងម្តងហើយម្តងទៀតថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺសម្រាប់តែគោលបំណងស៊ីវិលប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រុមសកម្មប្រយុទ្ធនិកាយស៊ីអ៊ីតអ៊ីរ៉ាក់ គំរាមវាយមូលដ្ឋានទ័ពអាមេរិក បើ ត្រាំ ចូលជួយអ៊ីស្រាអែល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


