ព័ត៌មានជាតិ
ព្រះមហាក្សត្រមានជំនឿលើការដឹកនាំរបស់សម្ដេចតេជោឆ្លើយតបទៅថៃ
ព្រះមហាក្សត្រកម្ពុជា សម្ដេចព្រះនរោត្តម សីហមុនី មានព្រះរាជហឬទ័យគាំទ្រ និងជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។

ក្នុងរាជសារឡាយព្រះហត្ថលេខាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចព្រះនរោត្តម សីហមុនី បានបង្ហាញព្រះរាជសព្វព្រះរាជហឬទ័យចំពោះការចុះបំពេញបេសកកម្មរបស់សម្ដេចតេជោ នាំយកអំណោយជូនកងទ័ព និងប្រជាជនដែលភៀសសឹកនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ខេត្តឧត្តមានជ័យ និងព្រះវិហារ ដោយព្រះអង្គបានចាត់ទុកថាជាវីរភាពដ៏ឧត្តុងឧត្តម មានគុណបំណាច់ថ្លៃថ្លា ក្នុងភារកិច្ចជាអគ្គមគ្គុទេសក៏ដឹកនាំប្រទេស។
ព្រះមហាក្សត្រមានព្រះរាជចំណារថា៖ «ខ្ញុំសូមសម្ដែងនូវហឬទ័យគាំទ្រទាំងស្រុង និងមានជំនឿជឿជាក់យ៉ាងមុតមាំ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឆ្នើម ឈ្លាសវ៉ៃ និងប៉ិនប្រសប់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ព្រះរាជាណាចក្រកម្ពុជា មានឯកភាពជាតិ ព្រមទាំងរក្សាបាននូវឯករាជ្យជាតិ សុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិយ៉ាងច្បាស់លាស់ និងរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ទទួលបាននូវភាពល្បីរន្ទឺនៅលើឆាកជាតិ និងអន្តរជាតិ»។

ប្រធានព្រឹទ្ធសភាកម្ពុជាកម្ពុជា នាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខ សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំប្រតិភូចុះសួរសុខទុក្ខទាហាន មន្ត្រីរាជការ និងពលរដ្ឋភៀសឹកនៅក្នុងខេត្តឧត្តរមានជ័យ និងព្រះវិហារ ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែមិថុនានេះ ដោយបានថ្លែងលើកទឹកចិត្ត និងការគាំទ្រដល់កងទ័ពកម្ពុជាក្នុងការប្រឈមមុខនឹងសត្រូវផងដែរ។ ដំណើរបេសកម្មនេះគឺជាលើកទី១ របស់សម្ដេចហើយបន្ទាប់ពីកម្ពុជានិងថៃបានប្រឈមមុខដាក់គ្នាលើបញ្ហាព្រំដែនបន្ទាប់ពីថៃបានឆ្មក់ចូលមកបាញ់សម្លាប់ទាហានខ្មែរម្នាក់កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


