Connect with us

នយោបាយ

សម្ដេចតេជោផ្ញើសារប្ដេជ្ញាការពារទឹកដីក្នុងពិធីខួបបក្សដែលធ្វើនៅទល់មុខស្ថានទូតថៃ

បានផុស

នៅ

ប្រធានគណបក្សប្រជាជន​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បានផ្ញើសារអំពាវនាវ​ពលរដ្ឋ​រួម​សាមគ្គីជាមួយ​រដ្ឋាភិបាលគាំទ្រកម្លាំង​ប្រដាប់អាវុធ​ការពារ​ទឹកដីពី​ការ​ឈ្លានពានរបស់​ថៃ ក្នុងពិធី​ខួប​កំណើតបក្សប្រជាជន​ដែល​រៀបចំ​នៅ​ទីស្នាក់ការគណបក្សដែលមាន​ទី​តាំង​ចំពីមុខ​ស្ថានទូត​ថៃប្រចាំកម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​ខួប​កំណើត៧៤​ឆ្នាំ​របស់​គណបក្សប្រជាជន នៅព្រឹកថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ២០២៥នេះ​សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ថា​សកម្មភាពវាយ​ប្រហារ​ដោយខុសច្បាប់ដោយ​កង​ទ័ព​ថៃ​មក​លើ​កង​ទ័ព​កម្ពុជាកាលពី​ថ្ងៃទី​២៨ ខែ​ឧសភាកន្លង​ទៅ​នៅ​តំបន់មុំ​៣​ក្នុង​ទឹកដី​កម្ពុជា គឺ​ជា​ការ​រំលោភបំពាន​យ៉ាង​ធ្ងន់ធ្ងរមក​លើ​អធិបតេយ្យ និង​បូរណភាពទឹក​ដី​កម្ពុជា។ សម្ដេច​បាន​ផ្ញើសារថាកម្ពុជា​នឹង​ប្ដូរផ្ដាច់​ការ​ពារបូរណភាព​ទឹក​ដី​បច្ចុប្បន្នមិន​ឱ្យបាត់បង់ជាដាច់ខាត។

សម្ដេច​ថា៖ «ពីអតីតកាល​កម្ពុជា​បាន​បាត់បង់ទឹកដីរបស់​ខ្លួន​ច្រើនណាស់ហើយ ដោយ​សារ​ការឈ្លានពានដណ្ដើមយកពីបរទេស។ [..] ខ្ញុំសូម​អំពាវនាវ​ដល់​បងប្អូន​ជនរួមជាតិ​ទាំង​មូល រួម​សាមគ្គីជុំវិញរាជរដ្ឋាភិបាល ផ្សារភ្ជាប់ និង​ផ្ដល់ការ​គាំទ្រ​ដល់​កងកម្លាំង​ប្រដាប់អាវុធ ដើម្បី​ពង្រឹង​ខឿនការពារជាតិរបស់ប្រជាជនឱ្យកាន់តែ​រឹងមាំឡើង»។

សម្ដេចប្រធានគណបក្សប្រជាជនកម្ពុជាក៏បាន​ថ្លែង​គោរព​នូវ​វីរភាពរបស់​កងទ័ព និង​នគរបាល​ដែលកំពុងបំពេញ​ភារកិច្ចការពារបូរណភាពទឹកដីនៅ​តាមបន្ទាត់ព្រំដែនជាមួយ​ប្រទេសជិតខាង​ប្រកប​ដោយ​ជំហរ​លះបង់ និងការប្ដេជ្ញាចិត្ត​យ៉ាង​មោះមុតបំផុត។

ជា​ការ​កត់​សម្គាល់​ សុន្ទរកថា​សម្ដេច​នៅព្រឹក​នេះធ្វើនៅ​ស្នាក់ការបក្សដែលមាន​ទីតាំង​នៅ​ម្ខាងផ្លូវម្នាក់នឹង​ស្ថានទូតថៃ​ប្រចាំកម្ពុជា។

​ស្ថានការណ៍​ព្រំដែន​កម្ពុជា​-ថៃកំពុងកើនកម្ដៅបន្ទាប់ពី​ថៃ​បាន​ឈ្លានពាន​មក​បាញ់​សម្លាប់​ទ័ព​ខ្មែរ​កាលពី​ថ្ងៃទី​២៨ ខែឧសភា និងបានបិទទ្វារព្រំដែន​ដោយ​ឯកតោភាគីកាលពី​ថ្ងៃទី​៧  មិថុនា ដែលតម្រូវ​ឱ្យ​កម្ពុជា​ឆ្លើយតបជាបន្តបន្ទាប់ផងដែរ​។

ក្នុង​ឱកាសនោះផងដែរសម្ដេច​តេជោ ហ៊ុន សែន ក៏បានលើក​ឡើងពី​ការ​ឆ្លង​កាត់​ការ​លំបាករបស់​កម្ពុជា​តាំង​ពី​វាយ​ផ្ដួលរំលំរបប​ខ្មែរក្រហម ដោយ​ថា​មាន​ឧបសគ្គជាច្រើនដែលកម្ពុជា​បាន​ឆ្លង​កាត់និង​ជម្នះដោយ​ជោគជ័យ​ ហើយ​ឧបសក្គផ្សេង​ខាង​មុខ​ទៀត​​ក៏​នឹង​ឈ្នះដូច​គ្នា​។

កម្ពុជា​កំពុង​រៀបចំ​បណ្ដឹង​ប្ដឹង​ថៃ​ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិលើ​សំណុំរឿង​តំបន់​ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និង​តំបន់​មុំបី ដោយ​ប្រកាន់​នូវ​គោលការណ៍​ច្បាប់​អន្តរជាតិនិងសន្ដិវិធី ទោះជាយ៉ាងណា​ក៏​ធានា​ដល់​ការ​ឆ្លើយតបប្រដាប់អាវុធគ្រប់ពេល​ប្រសិន​ជាមានការ​ឈ្លានពាន​ពី​ថៃ៕

អត្ថបទដោយ​ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៥ ម៉ោង មុន

អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ ដុត​កម្ទេច​​ចោល​ដូង​ក្រអូប​១៥០០គីឡូក្រាម ​ដែល​លួច​នាំ​ចេញ​ពី​ថៃ​ ឆ្លង​កាត់​ប្រទេស​ឡាវ​ចូល​មកកម្ពុជា​ដោយ​ខុស​ច្បាប់​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង

ព័ត៌មានជាតិ១៧ ម៉ោង មុន

សម្តេចតេជោ ថាមូលហេតុទម្លាយលោក ថាក់ ស៊ីន សម្តែងធ្វើឈឺ ដោយសារគ្រួសារគាត់ក្បត់សម្តេចមុន

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះរោងចក្រផលិតអំពូលនៅផ្លូវជាតិលេខ៣ ខេត្តកំពង់ស្ពឺ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ឱសថបង្ការមេរោគអេដស៍ថ្មី ប្រសិទ្ធភាពខ្ពស់ដល់ ៩៥% ដាក់ឱ្យប្រើប្រាស់ជាផ្លូវការមុនគេ នៅរាជធានីភ្នំពេញ

Sokha Hotels

ព័ត៌មានពេញនិយម