Connect with us

ព័ត៌មានអន្ដរជាតិ

បាក់ស្រុត​​អណ្ដូងរ៉ែមាសសម្លាប់មនុស្ស​១១​នាក់ស្លាប់ក្នុងប្រទេសស៊ូដង់

បានផុស

នៅ

ហេតុការណ៍បាក់អណ្តូងរ៉ែមាសនៅភាគឦសានប្រទេសស៊ូដង់ បានសម្លាប់កម្មករអណ្តូងរ៉ែ ១១ នាក់ និង ៧ នាក់ផ្សេងទៀតរងរបួស នេះបើយោងតាមក្រុមហ៊ុនធនធានរ៉ែស៊ូដង់ Sudanese Mineral Resources Company (SMRC)។

អណ្ដូងរ៉ែក្នុងប្រទេសស៊ូដង់ (រូបភាព៖ Al Jazeera)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ Al Jazeera ឧបទ្ទវហេតុនេះបានកើតឡើងនៅអណ្តូងរ៉ែ Kirsh al-Fil ក្នុងរដ្ឋ Red Sea ជាកន្លែងដែលធ្លាប់មានការផ្អាកការជីកយករ៉ែពីមុនមក ដោយសារការព្រួយបារម្ភអំពីសុវត្ថិភាព។

ការបាក់រលំនេះក៏បាន​កើតឡើងក្នុងពេលដែលសង្រ្គាមស៊ីវិលរបស់ប្រទេសស៊ូដង់រវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័ស (RSF) បន្តចូលដល់ឆ្នាំទី ៣ ខណៈភាគីទាំងពីរពឹងផ្អែកយ៉ាងខ្លាំងលើប្រាក់ចំណេញពីឧស្សាហកម្មមាសរបស់ស៊ូដង់ ដើម្បីផ្គត់ផ្គង់ការប្រយុទ្ធរបស់ពួកគេ។

គួរបញ្ជាក់ថាអណ្តូងរ៉ែ ដែលខ្វះវិធានការសុវត្ថិភាព មានចំនួនភាគច្រើននៃទិន្នផលមាសរបស់ប្រទេសស៊ូដង់។ ឧប្បត្តិហេតុស្លាប់ស្រដៀងគ្នានេះក៏បានកើតឡើងនៅឆ្នាំ ២០២១ និង ២០២៣ ផងដែរ។ ទោះបីជាមានសង្រ្គាមក៏ដោយ ក៏រដ្ឋាភិបាលរបស់ប្រទេសនេះបានរាយការណ៍ថា មានផលិតកម្មមាសចំនួន ៦៤ តោនក្នុងឆ្នាំ ២០២៤។

ជម្លោះនៅក្នុងប្រទេសស៊ូដង់នេះ បានជម្លៀសមនុស្សជាង ១៣ លាននាក់ និងបាននាំឲ្យមនុស្ស២៥ លាននាក់រងគ្រោះអត់ឃ្លាន ដែលបង្កើតបានជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតមួយរបស់ពិភពលោក៕

កម្មកររ៉ែងយករ៉ែ (រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៥ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៥ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៦ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៣ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម